Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា

Published on 06-10-2026 1881 មើល

Facebook Twitter or X Instagram

នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដល់អត្តពលិកជម្រើសជាតិឆ្នាំ២០២៦»។  


វគ្គបណ្តុះបណ្តាលនេះ មានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៤២នាក់ ដែលជាអត្តពលិកជម្រើសជាតិឆ្នាំ២០២៦។   

Uploaded image

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាិការបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ភ្នាក់ងារប្រឆាំងដូប៉ាអន្តរជាតិ ដើម្បីឱ្យគ្រូបង្វឹក និងអត្តពលិកទាំងអស់យល់ដឹងច្បាស់ពីការប្រឆាំងដូប៉ា និងទទួលបាន វិញ្ញាបនបត្របញ្ជាក់អាដេល (ADEL) ដែលជាលក្ខខណ្ឌតម្រូវក្នុងការចូលរួមប្រកួតលក្ខណៈអន្តរជាតិ។ វិញ្ញាបនបត្រនេះត្រូវបានចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលសិក្ខាកាមទទួលបានចំណេះដឹង និងបំពេញតាមលក្ខខណ្ឌកំណត់។   

Uploaded image

បន្ថែមពីនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានផ្តល់អនុសាសន៍ និងណែនាំនូវចំណុចសំខាន់ៗមួយចំនួន៖


១. កិច្ចព្រមព្រៀងទទួលស្គាល់៖ សហព័ន្ធកីឡាដែលមិនទាន់បានចុះកិច្ចព្រមព្រៀងទទួលស្គាល់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូoping និងប្រមាតរដ្ឋតាមវិធានប្រឆាំងដូប៉ាត្រូវប្រញាប់ប្រញាល់ចុះហត្ថលេខាឱ្យបានឆាប់រហ័ស ព្រោះប្រសិនបើសហព័ន្ធណាមិនបានចុះហត្ថលេខាទេ នោះនឹងមិនមានសិទ្ធិបើកការប្រកួតកម្រិតអន្តរជាតិ ឬបញ្ជូនទៅចូលរួមប្រកួតកម្រិតអន្តរជាតិបានឡើយ។


២. កិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មាន៖ ស្នើគ្រប់សហព័ន្ធជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវសហការផ្តល់ព័ត៌មានតាមការស្ទើរសុំរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ជាពិសេសព័ត៌មានទាក់ទងនឹងកត្តាកំណត់ពីហានិភ័យដូប៉ាតាមប្រភេទកីឡានីមួយៗ។

Uploaded image

៣. ការសិក្សាស្វែងយល់បន្ថែម៖ គ្រប់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក និងមន្ត្រីកីឡាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីវិធានប្រឆាំងដូប៉ា ដើម្បីយល់ដឹងពីសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួន ជៀសវាងផុតពីកំហុសឆ្គងដែលកើតឡើងដោយអចេតនា។   ជាទីបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្រសែភ្នែកស្តាប់ និងរៀនសូត្រ ដើម្បីយកចំណេះដឹងដែលទទួលបានទៅចែករំលែកបន្តក្នុងសហគមន៍កីឡារបស់ខ្លួន ព្រមទាំងបានប្រកាសបើកវគ្គបណ្តុះបណ្តាលជាផ្លូវការចាប់ពីពេលនេះតទៅ។


លោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា បានឱ្យដឹងថា វគ្គដ៏សំខាន់នេះប្រព្រឹត្តទៅក្នុងគោលបំណង ផ្សព្វផ្សាយការយល់ដឹងពីវិធានប្រឆាំងដូប៉ា កម្ពុជា ឆ្នាំ២០២៧ ឱ្យបាន ទូលំទូលាយ ដល់អត្តពលិកជម្រើសជាតិឆ្នាំ២០២៦។ សិក្ខាកាមយល់ដឹងពីអត្ថប្រយោជន៍ និងរបៀបដាក់ស្នើសុំការប្រើប្រាស់ថ្នាំហាមឃាត់៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ “ភិមានអាកាស KUN KHMER × FIGHT CLU...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
192
Germany
35
China
28
Singapore
26
United Kingdom
12
France
8
The Netherlands
7
Brazil
4
Hong Kong
4
Canada
3
South Korea
2
Argentina
2
Tunisia
2
United Arab Emirates
2
Vietnam
2
Belgium
2
Poland
2
Spain
2
Finland
2
Lithuania
1
Uzbekistan
1
Switzerland
1
Norway
1
Venezuela
1
Ukraine
1
Pakistan
1
Bolivia
1
Colombia
1
Israel
1
Nepal
1
សរុប
348
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន