Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចំណេះដឹងថ្មីៗពីវគ្គគ្រូបង្វឹកហុកគីនឹងញុំាងឱ្យកីឡាមួយកាន់តែពេញនិយមក្នុងស្រទាប់យុវវ័យ

Published on 12-10-2025 1080 មើល

Facebook Twitter or X Instagram

សិក្ខាកាមចំនួន២៥នាក់ក្នុងនោះនារីមាន១៣រូបមកពីក្លិប និងសមាគមចំនួន៤រួម មាន មូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ព្រមទាំង កីឡាករ កីឡាការិនីជម្រើសជាតិនោះបានបញ្ចប់វគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាហុកគីកម្រិត I ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាំតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាហុកគីកម្ពុជា តាមរយៈគម្រោង Olympic Solidarity និងសហព័ន្ធកីឡាហុកគីអន្តរជាតិ (FIH) ដែលមានលោក Tahir Zaman ជាគ្រូឧទ្ទេសសម្បូរបទពិសោធកីឡាហុកគី ជនជាតិប៉ាគីស្ថាន។ 

Uploaded image

បើតាមរបាយការណ៍ពីលោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា មុនដំណើរការវគ្គសិក្សាមកដល់ សហព័ន្ធបានជ្រើសរើសគ្រូនៅតាមបណ្តាក្លិប សមាគម ជាសមាជិក ដែលមានសកម្មភាពប្រក្រតី(ប្រជាប្រិយ)នៅមូលដ្ឋាន និងមានសក្តានុពលទាំងបរិមាណ និងគុណផល។ ក្រៅពីនោះសហព័ន្ធក៏បានកំណត់យកកីឡាករ កីឡារិនីជម្រើសជាតិដើម្បីឲ្យពួកគេមានលក្ខណ:សម្បត្តិសមរម្យ

ជាគ្រូ​កម្រិតនាពេលអនាគត។

Uploaded image

លោកអគ្គលេខាធិការសហព័ន្ធបន្តថា ថ្វីបើវគ្គបណ្តុះបណ្តាលមានរយ:ពេលខ្លីបន្តិចមែន ប៉ុន្តែមានទាំងទ្រឹស្ដី និងអនុវត្ត ហើយក៏មានការប្រកួតសាកល្បងផងដែរ។ ឯខ្លឹមសារមេរៀនរួមមាន៖ ១.ប្រវត្តិខ្លះៗស្តីពីកីឡាហុកគី ២.ការរៀបចំខ្លួនជា គ្រូបង្វឹក ៣. ការបង្ហាញពាក្យបច្ចេកទេស ៤.ការរៀបចំក្រុម ៥.ការកម្ដៅសាច់ដុំ ៦.ការរៀបចំទីលាន ៧.ហានិភ័យពេល មុន និងក្រោយពេលបង្វឹកហាត់ និងមេរៀនស្តីពីការពន្លាសាច់ដុំក្រោយការបង្វឹកហាត់ ជាដើម។

Uploaded image

លោក កាំង សុធា អះអាងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកកីឡា ហុកគី ពីព្រោះគ្រូបង្វឹកជាអ្នកសាបព្រោះនូវចំណេះដឹង ចំណេះបច្ចេកទេសដល់សិស្សរបស់ខ្លួន ដើម្បីញុំាងកីឡាហុកគី កាន់តែនិយមក្នុងស្រទាប់យុវវ័យ និងវ័យផ្សេងទៀត នៅមូលដ្ឋានរបស់ខ្លួន៕

Uploaded image




អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
526
Singapore
103
Germany
59
United Kingdom
36
Brazil
31
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
977
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន