Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

AIA Pink Run 2025 កើនទាំងអ្នកចូលរួមរត់ កើនទាំងអ្នកពិនិត្យរកជំងឺមហារីកសុដន់

Published on 19-10-2025 1908 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ នៅថ្ងៃទី១៩ ខែតុលានេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយជោគជ័យដ៏ត្រចះត្រង់ ជាមួយកំណើនអ្នកចូលរួមយ៉ាងច្រើន ពិសេសកំណើនអ្នកមកពិនិត្យសុខភាពពាក់ព័ន្ធនឹងបញ្ហាជំងឺមហារីកសុដន់។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការរៀបចំលើកទី៣ នេះ មានអ្នកចូលរួមរត់ ទាំងជាតិ និងអន្ដរជាតិជាង ៤ពាន់នាក់ ពោលគឺមានការកើនឡើង ២០% បើធៀបនឹងឆ្នាំមុន ក្នុងនោះមានក្មេងៗចូលរួមកាន់ច្រើន ដែលជាសញ្ញាណវិជ្ជមាន នៃការយល់ដឹងអំពីបញ្ហាសុខភាព ហើយក៏ជាសក្ខីភាពបញ្ជាក់នូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរ។

Uploaded image


អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេល ៣ថ្ងៃ នៃយុទ្ធនាការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA Cambodia ក្នុងការផ្ដល់ការពិគ្រោះ និងពិនិត្យរករោគសញ្ញា នៃបញ្ហាជំងឺមហារីកសុដន់ ដោយឥតគិតថ្លៃ គឺមានស្ដ្រីជិត ១ពាន់នាក់ បានចូលរួមពិនិត្យស្វែងរោគសញ្ញានៃជំងឺនេះ ។ ឯកឧត្ដមចាត់ទុកនេះ គឺជាជោគជ័យមួយ និងជាអ្វីដែលគណៈកម្មការចង់បាន ដែលបង្ហាញពីផលនៃព្រឹត្តិការណ៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋផងដែរ។

Uploaded image

គួរដឹងថា NOCC បានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នេះឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ជាក់ស្ដែងក្រោយបញ្ចប់ព្រឹត្តិការណ៍ខាងលើ ក្នុងនាមគណៈកម្មការរៀបចំ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្រគល់ថវិកាចំនួន ៣,៩០០ដុល្លារ ដល់មូលនិធិឧបត្តម្ភកម្មវិធីលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ សម្រាប់ប្រើប្រាស់ជួយសម្រាលដល់អ្នកជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
523
Singapore
102
Germany
59
United Kingdom
36
Brazil
30
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
972
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន