Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទស្សនៈជុំវិញការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ

Published on 01-01-1970 1453 មើល

Facebook Twitter or X Instagram

ស្របពេលកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ មានសាធារណៈជន បានបញ្ចេញទស្សនៈផ្សេងៗជាច្រើនលើបណ្ដាញសង្គម។ 

ទន្ទឹមនឹងការបញ្ចេញមតិរបស់មហាជន ក៏មានទស្សនៈមួយចំនួន ដែលប្រិយមិត្តគួរស្វែងយល់ អំពីការចូលរួមនេះផងដែរ រួមមាន៖


១. ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកនេះ គឺកម្ពុជាចូលរួមប្រកួត ក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF) ក៏ដូចជាចលនាអូឡាំពិកតំបន់ ។ ចលនាអូឡាំពិកប្រទេសជាសមាជិក ត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។  

Uploaded image

២. គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និងនិន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ។


៣. ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស គ្រប់គ្រងដឹកនាំ ។ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF Council) ទាំង ១១ ប្រទេស ។ 


៤. ជ័យលាភីមេដាយ ដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នា ជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។ 

Uploaded image


៥. បើមិនចូលរួមយើងនឹងត្រូវបន្ទោសថា មិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF ។


៦. បើយើងចូលរួមដោយយកហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើ ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ ពិន័យ ។ តែជនរួមជាតិយើងមួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឲ្យចូលរួមដោយអស់ទំនុកចិត្ត បារម្មណ៍សុវត្ថិភាពក៏ត្រឹមត្រូវដែរ។ 


ឧទាហរណ៍ថា ក្នុងស្ថានភាព បច្ចុប្បន្នដែលកម្ពុជាត្រូវការសន្តិភាព បើមានកិច្ចប្រជុំទ្វេភាគីក្នុងប្រទេសថៃ លើទឹកដីថៃ រវាងកម្ពុជា និងថៃ តើយើងទៅចូលរួមឬអត់? ប្រសិនបើមានប្រជុំ ASEAN លើដីថៃមានការអញ្ជើញត្រឹមត្រូវយើងចូលរួមឬអត់? ថ្មីៗនេះប្រឡងបវកញ្ញានៅថៃ ប្រកួតកីឡាជនពិការរទេះនារីនៅថៃក៏យើងបានចូលរួមដោយសុវត្ថិភាពមកវិញដែរ។ ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជើងបានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។ 

Uploaded image

តើអាចទេ ដែលយើងយកកីឡាជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូ មិនចុះញមចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡើយ។ 

នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ឯកឧត្តម វ៉ាត់ ចំរើន មិនឆ្លុះបញ្ចាំងជាទស្សនរួមរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបងប្អូនជនរួមជាតិទេ។


គួរដឹងថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រតិភូកីឡាកម្ពុជាចំនួន ២១ប្រភេទ ក្នុងនោះមានកីឡាករ-កីឡាការិនី ២២២នាក់ នឹងចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ នាខែក្រោយ រួមមានកីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
556
Singapore
110
Germany
62
United Kingdom
38
Brazil
31
China
19
Argentina
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
The Netherlands
8
Cambodia
8
Japan
8
Sweden
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Pakistan
4
Andorra
3
Venezuela
3
Russia
3
Morocco
3
Mexico
3
Chile
3
Israel
3
Italy
2
Kenya
2
Paraguay
2
សរុប
1028
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន