Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

E-SPORT បើកកិច្ចប្រជុំ កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើប្រភេទកីឡារបស់ខ្លួន

Published on 23-11-2025 1114 មើល

Facebook Twitter or X Instagram

ភ្នំពេញៈ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា» នៅសាលប្រជុំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី«កំណែទម្រង់ការផ្សព្វផ្សាយ និងការអត្ថាធិប្បាយលើកីឡាអេឡិចត្រូនិកកម្ពុជា»មានការអញ្ជើញបើកជាផ្លូវការដោយ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោកស្រី ប្រាក់ សម្ភស្ស ដែលជាពិធីការិនីផ្នែកកីឡាដ៏ល្បីល្បាញដែលមានបទពិសោធច្រើនឆ្នាំដើម្បីចែករំលែកទាំងបទពិសោធ បច្ចេកទេស និងភាសាផ្លូវការក្នុងវិស័យកីឡា។

Uploaded image

ជាមួយគ្នានេះមានការអញ្ជើញចូលរួមពីពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ អ្នកគ្រប់គ្រង អ្នករៀបចំកម្មវិធី ក្រុម ក្លិប និងអ្នកពាក់ព័ន្ធលើវិស័យកីឡាអេឡិចត្រូនិកកម្ពុជាប្រមាណ ៥០ នាក់ដែលបានសិក្សាស្វែងយល់ ចែករំលែកនិងពិគ្រោះយោបល់គ្នាដើម្បីឈានឆ្ពោះទៅរកការប្រើប្រាស់ភាសាកីឡាផ្លូវការឲ្យកាន់តែប្រសើរឡើង។

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
98
Germany
56
United Kingdom
35
Brazil
29
China
17
Argentina
16
Hong Kong
14
France
13
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Cambodia
7
Bangladesh
6
Japan
6
Indonesia
6
South Africa
5
Malaysia
5
Sweden
5
Belgium
5
India
4
Finland
4
Andorra
3
Morocco
3
Mexico
3
Chile
3
Russia
3
Norway
2
Canada
2
Pakistan
2
Paraguay
2
Kenya
2
United Arab Emirates
2
សរុប
931
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន