Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីមូលហេតុបញ្ជូនអត្តពលិកទៅប្រកួតស៊ីហ្គេមឆ្នាំនេះ

Published on 24-11-2025 1301 មើល

Facebook Twitter or X Instagram

ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការសម្រេចចិត្តបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ នៅប្រទេសថៃ។ 


ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់ អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ។ ដូច្នេះប្រសិនបើយើងមិនទៅ នឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃ មិនមានសិទ្ធិណាមួយក្នុងការសម្រេចឱ្យយើងចូលរួម ឬមិនចូលរួមនោះទេ។ យើងដឹងហើយថា ការសម្រេចចិត្តនេះពិបាក តែក៏យល់ឃើញថា ម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ច ថែរក្សាសុវត្ថិភាពរបស់ ប្រតិភូកីឡា។ អ៊ីចឹងប្រសិនបើ កីឡាករ កីឡាការិនីកម្ពុជា រងការវាយប្រហារ នឹងបាក់មុខម្ចាស់ផ្ទះ។

Uploaded image

ប៉ុន្តែទន្ទឹមនោះ ក៏យើងយកចិត្តទុកដាក់ដែរ។ ក្រុមមួយៗ សូមតែងតាំងអ្នកទទួលបន្ទុកសន្តិសុខ នរណាចេញទៅណា សូមឱ្យមានការទាក់ទង មានលេខទូរសព្ទ នរណាចេញទៅក្រៅ សូមចេញជាក្រុម។ ដូច្នេះសូមឱ្យមាន មន្ត្រីសន្តិសុខ និងមន្ត្រីសម្របសម្រួលមានទូរសព្ទ និងមានឈ្មោះ មានចុះវត្តមានប្រចាំថ្ងៃ។ យើងបានថ្លឹងថ្លែង មុនសម្រេចចិត្តដើម្បីផលប្រយោជន៍ជាតិ និងកិត្តិយសជាតិ។ យើងនឹងចាត់វិធានការតឹងរឹង ដើម្បីការពារសុវត្ថិភាព។"

Uploaded image

គួរបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល ក្រុមអត្តពលិកចំនួន ២១ ប្រភេទកីឡា របស់កម្ពុជា នឹងចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ។

ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជាបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។


សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជាត្រូវប្រកួតប្រជែងមាន  អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក៕

Uploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
327
Singapore
80
China
52
Germany
45
Brazil
24
France
22
Ireland
8
Hong Kong
8
The Netherlands
8
United Kingdom
7
South Korea
7
Cambodia
7
India
7
Sweden
6
Canada
6
Japan
6
Philippines
3
Argentina
3
Switzerland
3
Kenya
3
Morocco
3
Bangladesh
3
Türkiye
3
Finland
3
Spain
3
Czechia
2
Italy
2
Chile
2
Kazakhstan
2
Belgium
2
Thailand
2
Australia
2
Tunisia
2
Jamaica
2
សរុប
693
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.