Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកកីឡាបញ្ចស៊ីឡាត់ នាំយកមេដាយ២គ្រឿងមកដល់កម្ពុជាយប់មិញនេះ

Published on 30-11-2025 762 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ បន្ទាប់ពីក្រុមកីឡាបញ្ចស៊ីឡាត់កម្ពុជា ដែលទើបបានបំបែកកំណត់ត្រាឈ្នះមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្ត មុនគេ ពីការប្រកួតកីឡាយុវជនអាស៊ី លើកទី ៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែនកាលពីខែតុលា កន្លងទៅនោះ ពេលនេះ អត្តលិកនៃកីឡាថ្មីមួយប្រភេទនេះ បានបន្តយកមេដាយប្រាក់១គ្រឿង និង សំរិទ្ធ១គ្រឿងទៀតពីព្រឹត្តិការណ៍ប្រកួតកីឡា សិស្សអាស៊ាន លើកទី១៤ (14th ASEAN School game 2025) នៅប្រទេសប្រ៊ុយណេ។

Uploaded image

ការប្រកួតកីឡាសិស្សអាស៊ាននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោមការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូចំនួន៨នាក់ទៅចូលរួម ក្នុងនោះមានគ្រូបង្វឹក២នាក់ កីឡាករ៤នាក់ និងកីឡាការិនី២នាក់។


អត្តពលិក២រូបដែលបាននាំយកមេដាយប្រាក់ និង សំរិទ្ធ បានមកដល់កម្ពុជាវិញយប់ម្សិលមិញនេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡា

និងតំណាងសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាផងដែរ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។

Uploaded image

សមិទ្ធផលដ៍ធំដែលទទួលបានពីការប្រកួតនេះ គឺទទួលបានដោយកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ឈ្នះមេដាយប្រាក់១គ្រឿង ក្នុងប្រភេទវិញ្ញាសា Boy Class B 43-47kg ដោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូណេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ។ និងកីឡាករ ភុក ដានីញ៉ែល ទទួលបានមេដាយសំរឹទ្ធ១គ្រឿង ក្នុងប្រភេទវិញ្ញាសា Boy Class C 47-51kg ដោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូណេស៊ីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក៍ជាម្ចាស់មេដាយដាយសំរឹទ្ធ ពីការប្រកួតកីឡាយុវជនអាស៊ី លើកទី ៣ ឆ្នាំ នៅប្រទេសបារ៉ែនផងដែរ៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
327
Singapore
80
China
52
Germany
45
Brazil
24
France
22
Ireland
8
Hong Kong
8
The Netherlands
8
United Kingdom
7
South Korea
7
Cambodia
7
India
7
Sweden
6
Canada
6
Japan
6
Philippines
3
Argentina
3
Switzerland
3
Kenya
3
Morocco
3
Bangladesh
3
Türkiye
3
Finland
3
Spain
3
Czechia
2
Italy
2
Chile
2
Kazakhstan
2
Belgium
2
Thailand
2
Australia
2
Tunisia
2
Jamaica
2
សរុប
693
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.