Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រធានNOCC អរគុណមតិគាំទ្រក្នុងការសម្រេចចិត្តដកខ្លួន និងត្រលប់មកប្រទេសជាតិវិញ

Published on 12-12-2025 449 មើល

Facebook Twitter or X Instagram

ក្នុងនាមប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា - NOCC  ខ្ញុំសូមអរគុណចំពោះមតិទាំងឡាយ ដែលបានគាំទ្រក្នុងការសម្រេចចិត្តដកថយ ហើយវិលត្រលប់មកប្រទេសជាតិវិញ របស់ ប្រតិភូ និង អត្តពលិក យើងទាំងអស់ចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ។


តាមពិត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាសមាជិកមួយនៃ ក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោម ១១ ប្រទេសជាសមាជិក។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើសកម្មភាពដើម្បីចលនាអូឡាំពិក ដោយមានកិច្ចសហការ ជាមួយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា  តែក៏ត្រូវស្ថិតក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល  ព្រោះ NOCC ជាគណៈកម្មាធិការមួយរបស់ជាតិ។


Uploaded image


ស៊ីហ្គេមជាបុព្វសិទ្ធ របស់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍  មិនមែនជាបុព្វសិទ្ធរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវសហការសុំការគាំទ្រពីម្ចាស់ផ្ទះក្នុងពិធីបើក-បិទ បដិសណ្ឋារកិច្ច (ស្នាក់នៅ ហូបចុក ដឹកជញ្ជូន)សន្តិសុខសុវត្ថិភាពជូនដល់ ប្រតិភូ និង អត្តពលិក ដោយភាពស្មើៗគ្នាមិនរើសអើងប្រទេសតូច ឬ ធំ ឬ ជាតិសាសន៍នោះឡើយ។  រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានបំពេញតួនាទី និងភារកិច្ចដ៏ល្អប្រពៃណាស់ ក្នុងការគាំទ្រដល់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាសមាជិកអាស៊ាន ក្នុងការរៀបចំ កីឡាស៊ីហ្គេម លើកទី ៣២  និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើងកន្លងមក។

Uploaded image

ការទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទោះបីក្នុងចំនួនតិចក៏ដោយ ក៏ជាការបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចទៅហើយ ពិសេសការរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងការចូលរួមក្នុងពិធី បង្ហូតទង់ជាតិរបស់ប្រទេសជាសមាជិក ហើយក៏បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍នេះហើយដែរ។ ដូច្នេះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្តី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី-OCA  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC និងស្ថាប័នកីឡា Olympic ដទៃទៀតក្តី ក៏មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តដក ប្រតិភូ និង អត្តពលិក មកវិញរបស់កម្ពុជានោះទេ ព្រោះកាតព្វកិច្ចយើងបានបំពេញរួចរាល់ហើយ។ តែនេះគឺដោយមកពីអារម្មណ៍អត្តពលិករបស់យើង ដែលចូលរួមពុំមានសុវត្ថិភាព ផ្លូវអារម្មណ៍នឹងនៅចូលរួមការប្រកួតនោះទៀតទេ  ព្រោះវាពិបាកក្នុងអារម្មណ៍ណាស់ក្នុងការចូលរួមប្រកួតនៅក្នុងប្រទេសម្ចាស់ផ្ទះមួយដែលបាននិងកំពុងឈ្លានពានប្រទេសជាតិជាទីស្រឡាញ់របស់ខ្លួន ដែលធ្វើឱ្យ អត្តពលិក យើងពុំអាចបង្ហាញគុណផលកីឡារបស់ខ្លួនឱ្យបានពេញលេញ។ 


Uploaded image


ដូច្នេះការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជានាពេលនេះ គឺស្របទៅនឹងគោលនយោបាយ ការការពារអត្តពលិករបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ - IOC Athlete Safeguarding Policy ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ ។ ទន្ទឹមនឹងនោះគោលការណ៍ស្នូលរបស់ IOC ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អត្តពលិក គឺជាបេះដូងនៃ ចលនាអូឡាំពិក ដែលតម្រូវឱ្យមានការគាំទ្រ និងការពារទាំងក្នុង និងក្រៅទីលានប្រកួត។ ហេតុដូចនេះ ការសម្រេចរបស់ កម្ពុជា ក្នុងការដកខ្លួនចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាពេលនេះគឺស្របទៅតាមធម្មនុញ្ញអូឡាំពិក របស់ IOC និងស្មារតីរបស់ ចលនាអូឡាំពិក។


Uploaded image


គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើពហិការ មិនចូលរួមក្នុងការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្នប្តូរមកជា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃផងដែរ ក្រោមមូលហេតុ ការព្រួយបារម្មពីសុវត្ថិភាពរបស់ ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ។


បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

Uploaded image


អត្ថបទពាក់ព័ន្ធ

កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡារួមចំណែកជំរុញសកម្មភាពស្ត្រីក្នុងកីឡាឱ្យកាន់តែផុ...

17 ម៉ោងមុន

ក្រសួង អប់រំយុវជន និងកីឡា ទទួលបានជំនួយជាសម្ភារៈសិក្សា និងកីឡា សម្រាប់ជួយដល់អ្នកភ...

1 ថ្ងៃមុន

កីឡាកាយសម្ព័ន្ធថ្នាក់ជាតិផ្ដោតខ្លាំងលើការដាក់ពិន្ទុប្រកបដោយតម្លាភាព និងយុត្តិធម៌

2 ថ្ងៃមុន

កីឡាករ កីឡាការិនីហាប់គីដូ ២៥ នាក់ទទួលបានការបញ្ជាក់កម្រិតសមត្ថភាពពី សហព័ន្ធខ្មែរក...

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

សរុប
0
© Olympics Cambodia. All rights reserved.