Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តម ថោង ខុន អរគុណអត្តពលិកជុំវិញពិភពលោក ដែលបានជឿជាក់កម្ពុជា ជាគោលដៅទេចរណ៍ដ៏ទាក់ទាញ និងសុវត្ថិភាព

Published on 24-01-2026 1583 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការអរគុណ ចំពោះអត្តពលិកមកពីជុំវិញពិភពលោក ដែលបានជឿជាក់មកលើកម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញ។


ការអរគុណនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភី នៃទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ(Angkor Ultra Trail) លើកទី៩ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅព្រះលានជល់ដំរី ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម លី សែ អគ្គនាយកដ្ឋានគ្រឹះស្ថានអង្គរ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

Uploaded image

ពិធីបំពាក់មេដាយនេះ ក្រោយវិញ្ញាសាទាំង ៦ បានរកឃើញម្ចាស់ជយលាភី ពិសេសវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ បន្ទាប់ពីចំណាយពេលជាច្រើនម៉ោង ក្រោយចេញដំណើរកាលពីម៉ោង ៤ទៀបភ្លឺថ្ងៃសៅរ៍នេះ ដែលមានអត្តពលិកចូលរួមសរុប ១,៧៤០នាក់ មកពី ៥២ប្រទេស គ្រាដែលដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ កម្ពុជា, បារាំង, ចក្រភពអង់គ្លេស,    អាមេរិក និងវៀតណាម។


ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ទាំងនេះបញ្ជាក់ឲ្យឃើញថា តំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ គឺជាកន្លែងមានសុខសន្តិភាពពេញលេញ ពោពេញដោយភាពទាក់ទាញ ហើយខ្ញុំក៏សូមអរគុណដល់មិត្តភក្ដិកីឡាករទាំងអស់ ដែលបានជឿជាក់មកលើកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងភាពទាក់ទាញ»។

Uploaded image

យើងសង្ឃឹមថា ឆ្នាំ២០២៧  ខាងមុខ ត្រូវនឹងខួបលើកទី១០ នៃព្រឹត្តិការណ៍នេះ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍ  តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”»។ 


គួរដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងខាងលើ ត្រូវបានរៀបចំចំនួន ៩លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ជាមួយអត្តពលិកចូលរួមត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ក្រោមកិច្ចសហការ រួមគ្នារវាង NOCC និងក្រុមហ៊ុន Phoenix Voyages ដែលជាប្រតិបត្តិករទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក មានជំនាញ និង      បទពិសោធន៍ខាងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ និងទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជា។ 

Uploaded image

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសៀមរាបអង្គរជាគោលដៅទេសចរណ៍អន្តរជាតិ, អភិវឌ្ឍន៍ចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកកម្ពស់  បរិស្ថានតំបន់បេតិកភណ្ឌ, ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅ តំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុត លើពិភពលោក។ 


សម្រាប់វិញ្ញាសារត់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ រួមមាន ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង ១០០គីឡូម៉ែត្រ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន