Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មហាសន្និបាទសហព័ន្ធគុនខ្មែរអន្តរជាតិបង្ហាញពីរបត់ពិសេសថ្មីឆ្ពោះទៅពង្រីកវិសាលភាពគុនខ្មែរលើឆាកអន្តរជាតិ

Published on 13-02-2026 997 មើល

Facebook Twitter or X Instagram

ឯកឧត្ដម វ៉ាត់ ចំរើន ដែលទើបត្រូវបានជ្រើសជាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិមានប្រសាសន៍ថា មហាសន្និបាតរបស់សហព័ន្ធកាលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញពីរបត់ថ្មីដោយបានធ្វើសមាហរណកម្ម និងឯកភាពជាតិ ជាពិសេសរវាងគុនខ្មែរជាតិ និងគុនខ្មែរអន្តរជាតិ ។ 

Uploaded image

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្ថែមថា គោលបំណងធំមួយទៀត គឺមហាសន្និបាតបានជំរុញឱ្យមានការបង្រួបបង្រួមរវាងសមាជិកទាំងអស់ និងបង្ហាញពីភាពរឹងមាំដល់ប្រទេសសមាជិកដែលមានជាង៦០ប្រទេស កាន់តែមានភាពជឿជាក់ ក្នុងគោលដៅពង្រីកវិសាលភាពគុនខ្មែរលើឆាកអន្តរជាតិកាន់តែធំឡើង ក៏ដូចជាឆ្ពោះទៅចូលរួមក្នុងចលនាអូឡាំពិកកាន់តែឆាប់រហ័ស។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន បន្តបែបនេះ “៖ យើងបានរៀបចំរចនាសម្ព័ន្ធមួយដែលគួរឱ្យទុកចិត្ត និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ មានលទ្ធភាពសម្រេចការងារបានយ៉ាងជោគជ័យ មិនមានភាពចម្រូងចម្រាស មានឯកភាពជាតិពិតប្រាកដ ក្នុងគុនខ្មែរ និងដើរលើផ្លូវតែមួយ។ ទន្ទឹមនឹងនេះក៏មានការរៀបចំឱ្យមានទំនាក់ទំនង និងធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត និងលើកទឹកចិត្តឱ្យប្រទេសជាសមាជិកទាំងអស់ធ្វើការឱ្យបានល្អជាងមុន ដោយមានទំនុកចិត្តពីអគ្គលេខាធិការដ្ឋានរបស់យើង។ អ្វីសំខាន់មួយទៀត គឺឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ បានទទួលតួនាទីជាអគ្គលេខាធិការគុនខ្មែរអន្តរជាតិ ដែលជាសេនាធិការឱ្យគុនខ្មែរអន្តរជាតិ នេះជាចំណុចសំខាន់។ ទី២យើងបានតម្កល់ទុកនូវការដឹងគុណដល់អតីតប្រធាន គឺឯកឧត្ដមបណ្ឌិត មៀម រ៉ា ដែលត្រូវបានលើកតម្កើងទៅជាប្រធានស្ថាបនិក និងជាប្រធានកិត្តិយសសម្រាប់គុនខ្មែរអន្តរជាតិអស់មួយជីវិត។ គាត់ គឺជាមនុស្សដែលខ្ពស់បំផុតដែលត្រូវការការគោរពពីប្រទេសជាសមាជិកទាំងអស់ ព្រោះយើងដឹងហើយថា គុនខ្មែរ គឺជាអត្តសញ្ញាណជាតិរបស់យើង។” 

Uploaded image

ក្រោយទទួលបានប្រទេសធំៗដូចជា កាណាដា បារាំង អាមេរិក ចិន អូស្ត្រាលី ជាដើម ចូលរួមជាសមាជិកគុនខ្មែរអន្តរជាតិ ឯកឧត្ដម វ៉ាត់ ចំរើន ថ្លែងថា ក្នុងអាណត្តិថ្មី ២០២៦/២០៣០ សហព័ន្ធគុនខ្មែរអន្តរជាតិនឹងព្យាយាមពង្រីកសមាជិកភាពរបស់ខ្លួនឱ្យបានដល់៧៥ប្រទេសដែលអាចជំរុញឱ្យអូឡាំពិកទទួលស្គាល់ (IOC Recognition Member) មុនឆ្ពោះទៅស្នើសុំតាមនីតិវិធីផ្សេងៗដើម្បីក្លាយជាប្រភេទកីឡានៅអូឡាំពិក។ នៅពេលប្រទេសធំៗដែលជាសមាជិកគុនខ្មែរអន្តរជាតិ ធ្វើជាម្ចាស់ផ្ទះអូឡាំពិក នោះពួកគេអាចនឹងមានសិទ្ធិដាក់ចូលជាប្រភេទកីឡាសម្រាប់ការប្រកួត។

Uploaded image

សូមជម្រាបជូនថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ត្រូវបានអង្គមហាសន្និបាត នៃសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ជ្រើសតាំងជាប្រធានសហព័ន្ធ អាណត្តិទី៧ ឆ្នាំ២០២៦-ឆ្នាំ២០៣០៕

Uploaded image


អត្ថបទពាក់ព័ន្ធ

កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា បានមេដាយប្រាក់ពីការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោក...

3 ម៉ោងមុន

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត...

21 ម៉ោងមុន

NOCC នឹងរៀបចំវេទិកាអត្តពលិកជាតិនិងទិវាអូឡាំពិក ចុងខែនេះនៅពហុកីឡដ្ឋានជាតិមរតកតេជ...

1 ថ្ងៃមុន

៩មិថុនា ឆ្នាំ២០២៦ ត្រូវបានចារជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជ...

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
340
Singapore
107
Germany
32
China
29
Vietnam
29
Cambodia
24
France
11
Bangladesh
7
Brazil
7
The Netherlands
7
Russia
6
South Korea
6
Japan
4
Canada
3
Hong Kong
3
Colombia
3
Chile
3
Argentina
3
South Africa
3
Pakistan
2
Ireland
2
Malaysia
2
Syria
2
Iraq
2
United Kingdom
2
Norway
2
Belgium
1
Czechia
1
Bolivia
1
Palestine
1
Laos
1
Algeria
1
Kenya
1
Spain
1
សរុប
660
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.