Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ថោង ខុន៖ អាណត្តិទី៨ ជាអាណត្តិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ

Published on 19-03-2026 1276 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា អាណត្តិទី៨ របស់ NOCC គឺជាអាណត្ដិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ដែលបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ពិសេសភាពជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣។

Uploaded image

នេះបើតាមសេចក្ដីរាយការណ៍សង្ខេបពីសមិទ្ធផលសំខាន់ៗរបស់ NOCC នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨(ឆ្នាំ២០២២-២០២៦) និងបន្ដអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

Uploaded image

ឯកឧត្តមទេសរដ្ឋមន្ដ្រីបានគូរំលេចថា «អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ គឺពិតជាអាណត្តិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានផ្តល់សិទ្ធិ និងបេសកកម្មដ៏ធំមួយដល់ NOCC ក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាលទ្ធផលបានជោគជ័យលើសពីការរំពឹងទុកសម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តកីឡាជាតិ ៦៤ឆ្នាំ និងសម្រាប់កិត្តិយសកិត្យានុភាពជាតិ និងចលនាអូឡាំពិកកម្ពុជា»។

Uploaded image

ឯកឧត្តមបន្ដទៀតថា ក្រោមការដឹកនាំ និងគាំទ្ររបស់រាជរដ្ឋាភិបាល ក្រោយពីទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចលើប្លង់រចនាកីឡដ្ឋានរួចហើយ NOCC បានរៀបចំបង្កើតគណៈកម្មការត្រួតពិនិត្យបច្ចេកទេសសាងសង់មានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលមានលេខាធិការដ្ឋានមួយ សម្រាប់តាមដាន និងសម្របសម្រួលការងារសាងសង់នេះបានជោគជ័យតាមផែនការកំណត់ ទោះបីជួបការលំបាក និងស្ថិតក្នុងសភាពការណ៍លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ 


លើសពីនេះ ក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និតជាមួយសហព័ន្ធកីឡាជាតិ យើងបានកសាងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងដឹកនាំ អភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្រិតខ្ពស់ដល់សហព័ន្ធកីឡាជាតិជាច្រើន តាមរយៈវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡា គ្រូបង្វឹកជំនាញ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងបាន ទំនាក់ទំនងបើកផ្លូវស្វែងរកជំនួយឧបត្ថម្ភបច្ចេកទេសកីឡាដល់សហព័ន្ធកីឡាជាតិមួយចំនួន តាមរយៈ សហព័ន្ធកីឡាអន្តរជាតិ និងសហព័ន្ធកីឡាជាតិនៃតាមបណ្តាប្រទេសជាមិត្ត។

Uploaded image

នៅក្នុងអាណត្តិទី៨ នេះដែរ NOCC ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” និងបណ្តាប្រទេសជាមិត្តបានបញ្ជូនមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសហព័ន្ធទៅសិក្សាជំនាញគ្រប់គ្រងកីឡាកម្រិតខ្ពស់ថ្នាក់អនុបណ្ឌិតបានចំនួន ៦រូប នៅសាធារណរដ្ឋកូរ៉េ, ប្រទេសក្រិច, ប្រទេសអាល្លឺម៉ង់, ប្រទេសស្វីស និងប្រទេសកាណាដា ដែលសញ្ញាបត្រទាំងអស់សុទ្ធតែទទួលស្គាល់ដោយ IOC ហើយយើងបន្តជ្រើសរើសមន្ត្រីមានសមត្ថភាព ដើម្បីបញ្ជូនទៅសិក្សាជំនាញគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះបន្តទៀតក្នុងអាណត្តិថ្មី។ 


ទន្ទឹមនឹងនោះ NOCC ក៏បានផ្សព្វផ្សាយបណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹង ស្តីពីការអប់រំអូឡាំពិក គុណតម្លៃអូឡាំពិក អត្ថប្រយោជន៍កីឡាសម្រាប់សង្គមជាតិ និងការអភិវឌ្ឍខ្លួនដល់កុមារា កុមារី សិស្សានុសិស្ស យុវជន មហាជនចំនួនរាប់ម៉ឺននាក់ផងដែរ។ ព្រឹត្តិការណ៍កីឡាមហាជន និងកីឡាទេសចរណ៍ បរិស្ថាន វប្បធម៌ បានក្លាយជាចលនាអូឡាំពិកប្រចាំឆ្នាំយ៉ាងគគ្រឹកគគ្រេងល្បីល្បាញលើឆាកជាតិ-អន្តរជាតិផងដែរ ពិសេសទិវារត់ប្រណាំងអន្តរជាតិធំៗ នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ និងខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមកាន់តែច្រើនឡើងជាដើម។

Uploaded image

ឯកឧត្តមបណ្ឌិត ថោង ខុន បន្ថែមទៀតថា «បន្ទាប់ពីជោគជ័យធ្វើម្ចាស់ផ្ទះស៊ី SEA Games-ASEAN Para Games ឆ្នាំ២០២៣ NOCC ក៏ទទួលបានការផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី អនុញ្ញាតជាគោលការណ៍ឲ្យធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១ ដែលក្នុងនោះ NOCC បានចុះហត្ថលេខាលើកិច្ចសន្យាទីក្រុងធ្វើម្ចាស់ផ្ទះ ហើយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាធ្វើម្ចាស់ផ្ទះ និងរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតរួចហើយ និងកំពុងបន្តនីតិវិធីរៀបចំសមាសភាពថ្នាក់ដឹកនាំតាមខ្លឹមសារអនុក្រឹត្យបង្កើតគណៈកម្មាធិការជាតិរៀបចំ»។


គួរដឹងថា ចលលនាអូឡាំពិកកម្ពុជា គឺជាតំណាងចលនាអូឡាំពិកអន្តរជាតិប្រចាំកម្ពុជា ដែលមានសហព័ន្ធកីឡាជាតិជាសមាជិក និងដែគូអភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា ដែលគោរពទៅតាមស្មារតីរបស់ធម្មនុញ្ញអូឡាំពិកអន្តរជាតិ និងលក្ខន្តិកៈរបស់ខ្លួន។ ចលនាអូឡាំពិកកម្ពុជា មិនអាចដឹកនាំការអភិវឌ្ឍចលនាអូឡាំពិកបានទេ ប្រសិនមិនមានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ   យុវជន និងកីឡា៕

អត្ថបទពាក់ព័ន្ធ

កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា បានមេដាយប្រាក់ពីការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោក...

3 ម៉ោងមុន

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត...

21 ម៉ោងមុន

NOCC នឹងរៀបចំវេទិកាអត្តពលិកជាតិនិងទិវាអូឡាំពិក ចុងខែនេះនៅពហុកីឡដ្ឋានជាតិមរតកតេជ...

1 ថ្ងៃមុន

៩មិថុនា ឆ្នាំ២០២៦ ត្រូវបានចារជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជ...

2 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
340
Singapore
107
Germany
32
China
29
Vietnam
29
Cambodia
25
France
11
Bangladesh
7
Brazil
7
The Netherlands
7
Russia
6
South Korea
6
Japan
4
Canada
3
Hong Kong
3
Colombia
3
Chile
3
Argentina
3
South Africa
3
Pakistan
2
Ireland
2
Malaysia
2
Syria
2
Iraq
2
United Kingdom
2
Norway
2
Belgium
1
Czechia
1
Bolivia
1
Palestine
1
Laos
1
Algeria
1
Kenya
1
Spain
1
សរុប
661
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.