Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍សំខាន់ៗដល់គណៈកម្មាធិការអូឡាំពិកកម្ពុជា

Published on 20-03-2026 1130 មើល

Facebook Twitter or X Instagram

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែល NOCC សម្រេចបាន។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗដោយ សូមអង្គមហាសន្និបាតទាំងមូល និងភាគីពាក់ព័ន្ធកីឡាទាំងអស់បន្តជឿជាក់ និងផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តរួមគ្នាក្នុងការគោរព និងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយកីឡាជាតិ គោលការណ៍គន្លឹះនានាក្នុងការធ្វើកំណែទម្រង់លើវិស័យកីឡាជាប្រចាំ។

Uploaded image

ទន្ទឹមនឹងនេះ ការពង្រឹងស្មារតីសាមគី្គភាព និងធ្វើសុខដុមនីយកម្មការងារកីឡាជាតិត្រូវបានឯកឧត្ដមនាយករដ្ឋមន្ត្រីចាត់ទុកជាចលកសំខាន់ដែលជំរុញដល់ការអភិវឌ្ឍកីឡាជាតិ។ ក្នុងនោះឯកឧត្តមបានជំរុញភាគីពាក់ព័ន្ធត្រូវគោរពតួនាទី ភារកិច្ចរៀងៗខ្លួន និងពិភាក្សាពិគ្រោះយោបល់គ្នាជាប្រចាំក្នុងពេលធ្វើការកីឡាជាមួយគ្នា ជៀសវាងបង្កទំនាស់វិវាទគ្នាដោយហេតុផលផ្សេងៗ ពិសេសទំនាស់ផលប្រយោជន៍ក្នុងកីឡា ត្រូវចៀសវាងដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំអង្គការកីឡារបស់ខ្លួន តាមរយៈការគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចល្អ គឺតម្លាភាព គណនេយ្យភាព សុចរិតភាព សក្តិសិទ្ធិភាព និងមានភាពជាអ្នកដឹកនាំទៅលើវិស័យកីឡា។  ពង្រឹង និងពង្រីកចំណេះដឹង ឯកទេសកីឡា ដោយធ្វើទំនើបកម្មតាមនិន្នាការរីកចម្រើនរបស់វិទ្យាសាស្រ្តកីឡាជាប្រចាំ ពិសេសអភិវឌ្ឍមូលធនមនុស្សជំនាញឯកទេសកីឡា ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការថែទាំ ឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី ដែលមានគុណផលកម្រិតខ្ពស់ឱ្យបានទៀងទាត់។

Uploaded image

ជាមួយគ្នានេះ ការលើកកម្ពស់កីឡាស្អាតស្អំ តាមរយៈការសិក្សាស្រាវជ្រាវ និងការត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក(WADA) ឆ្នាំ២០២៧ ដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាក៏ត្រូវបានឯកឧត្ដមជំរុញផងដែរ។ លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការជួយដល់ការគ្រប់គ្រងកីឡា និងការអភិវឌ្ឍបច្ចេកទេសកីឡា ក៏ជាអនុសាសន៍ដ៏សំខាន់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។ 

Uploaded image

ជុំវិញអង្គមហាសន្និបាតដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញការគាំទ្រដល់ការរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី ប្រចាំឆ្នាំ២០២៦-២០៣០ បានដំណើរការដោយជោគជ័យតាមនីតិវិធី និងអនុលោមភាពតាមធម្មនុញ្ញអូឡាំពិក៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
362
Singapore
66
Germany
50
United Kingdom
25
Brazil
24
Argentina
13
China
11
France
11
South Korea
10
Vietnam
8
Hong Kong
7
Colombia
6
Bangladesh
6
Japan
5
Sweden
5
Indonesia
5
The Netherlands
4
Russia
3
Andorra
3
Belgium
3
South Africa
3
Morocco
3
Cambodia
3
Mexico
3
Chile
3
Malaysia
2
India
2
Finland
2
United Arab Emirates
2
Pakistan
2
Paraguay
2
Spain
2
Israel
2
Venezuela
2
សរុប
679
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន