Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចលនាអូឡាំពិកគាំទ្រពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាបាល់ទាត់កុមារ Daiichi Junior Cup

Published on 01-05-2026 1954 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាបាល់ទាត់កុមារ Daiichi Junior Cup ២០២៦ ដែលបានរៀបចំដោយ Peak Digital និងសហការដោយក្រុមហ៊ុន Daiichi Life Cambodia នឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នា ក្នុង៣រាជធានីខេត្ត។ 


លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិ Peak Digital មានប្រសាសន៍ថា ការប្រកួតបាល់ទាត់កុមារដ៏ពិសេសនេះជាការពង្រឹង និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ”។ លោកបន្តថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតការប្រកួតមួយទេ តែក៏ជាវេទិកាភ្ជាប់គ្នារវាងកីឡា សហគមន៍ និងអនាគត បង្រៀនឱ្យមានវិន័យ អត្តចរិតល្អក៏ដូចជាការលូតលាស់ និងរីកចម្រើនរបស់យុវជន។

Uploaded image

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Daiichi Life មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានមោទនភាពដែលបានចូលរួមជំរុញ និងលើកកម្ពស់កុមារតាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍នេះ។ លោកសង្ឃឹមថានឹងអាចធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាង និងប្រកបដាយ សុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល។


លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា ថ្លែងថា ការប្រកួតនេះឆ្លុះបញ្ចាំងពីគុណតម្លៃនៃវិស័យធានារ៉ាប់រងនៅកម្ពុជា ពោលគឺការរួមចំណែកពង្រឹងសុខុមាលភាពនៅក្នុងសហគមន៍តាមរយៈវិស័យសុខភាព និងកីឡា ជាពិសេសគឺកីឡាបែបសហគមន៍។ សម្មភាពកីឡាមិនថាប្រភេទណាក៏ដោយ មិនត្រឹមជួយដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងស្មារតីឯកភាព សាមគ្គីភាពរឹងមាំ បណ្ដុះស្មារតីមិនបោះបង់ និងភាពអត់ធ្មត់ សម្រាប់ប្អូនៗកុមារ ដែលនឹងជួយបណ្តុះធនធានសម្រាប់អនាគតកម្ពុជា។  

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំមួយនេះ ព្រោះជាការបំផុសយ៉ាងសំខាន់ដល់កុមារចូលរួមលេងកីឡា។ ឯកឧត្ដមសង្កត់ធ្ងន់ថា កីឡាក៏ជាចលនាសង្គមមួយជួយអភិឌ្ឍផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី ជាពិសេសការកសាងគុណភាពជីវិតមនុស្ស។ 


ព្រឹត្តិការណ៍កីឡាបាល់ទាត់កុមារ Daiichi Junior Cup នឹងចាប់ផ្ដើមយុទ្ធនាការជម្រុះរបស់ខ្លួននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានផ្ការីកគ្រប់រដូវ រាជធានីភ្នំពេញ ហើយបន្តទៅខេត្តបាត់ដំបង ថ្ងៃទី២១ ខែមិថុនា និងលើកទី៣នៅខេត្តសៀមរាប ថ្ងៃទី២៦ ខែកក្កដា។

Uploaded image

ចំណែកលើកទី៤ និងលើកទី៥នឹងវិលត្រលប់មករាជធានីភ្នំពេញវិញ ថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ដែលជាដំណាក់កាលជម្រុះថ្នាក់ជាតិ និងវគ្គផ្ដាច់ព្រ័ត្រ ឬ Grand Final តែម្ដង៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
362
Singapore
66
Germany
50
United Kingdom
25
Brazil
24
Argentina
13
China
11
France
11
South Korea
10
Vietnam
8
Hong Kong
7
Colombia
6
Bangladesh
6
Japan
5
Sweden
5
Indonesia
5
The Netherlands
4
Russia
3
Andorra
3
Belgium
3
South Africa
3
Morocco
3
Cambodia
3
Mexico
3
Chile
3
Malaysia
2
India
2
Finland
2
United Arab Emirates
2
Pakistan
2
Paraguay
2
Spain
2
Israel
2
Venezuela
2
សរុប
679
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន