Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អនុសាសន៍ដ៏សំខាន់ៗពីក្រសួង អប់រំយុវជន និងកីឡា ដើម្បីជោគជ័យក្នុងកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ

Published on 03-05-2026 2284 មើល

Facebook Twitter or X Instagram

ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ត្រូវបានប្រកាសបើកជាផ្លូវការហើយនៅរសៀលថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “កីឡាដើម្បីសុខភាព”។ 


ឆ្លៀតក្នុងឱកាសនៃពិធីបើកដ៏មហោឡារិក ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនេះ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន៤ដើម្បីឱ្យដំណើរការនៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដំណើរការបានរលូន និងទទួលបានជោគជ័យ។

Uploaded image

១. សម្រាប់គណៈកម្មការរៀបចំការប្រកួត៖ "យុត្តិធម៌ និងតម្លាភាព" ការកាត់សេចក្តី៖ ត្រូវ ប្រកាន់ខ្ជាប់នូវ ភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពបំផុត។ ការកាត់ សេចក្តីដែលល្អ គឺជាការ ផ្តល់តម្លៃដល់ញើសឈាម និង ការខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្ស និង បដិ សណ្ឋារកិច្ច៖ ត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ បញ្ហា សុខភាព និងសុវត្ថិភាពរបស់ ប្រតិភូកីឡា និងកីឡាករ តូចៗ ឱ្យបានហ្មត់ចត់បំផុត។


២. សម្រាប់ប្រតិភូដឹកនាំ និងគ្រូបង្វឹក៖ "គំរូ និងវិន័យ"

ធ្វើជាគំរូល៖ លោកគ្រូ អ្នកគ្រូ គីជា អាណាព្យាបាលទី២។ ត្រូវបង្ហាញនូវឥរិយាបថល្អ និងការគោរពវិន័យ ដើម្បី ឱ្យសិស្សានុសិស្ស រៀនសូត្រតាម និងការអប់រំស្មារតី៖ ក្រៅពីបច្ចេកទេសលេង ត្រូវបណ្ដុះស្មារតី សាមគ្គីភាព និងមិត្តភាពរវាងខេត្ត និងខេត្ត ដោយមិនត្រូវតម្កល់ ការចង់ឈ្នះរហូត បោះបង់សីលធម៍ កីឡានោះឡើយ។ 

Uploaded image

៣. សម្រាប់កីឡាករ កីឡាការិនី ៖ "លេងដើម្បីសុខភាព និងមិត្តភាព" ស្មារតីកីឡា (Fair Play)៖ ត្រូវលេងដោយអស់ពីសមត្ថភាព គោរពច្បាប់ ការប្រកួត និងផ្តល់តម្លៃឱ្យគូប្រកួត។ "ឈ្នះដោយ មោទនភាព ចាញ់ដោយកិត្តិយស" និងសាមគ្គីភាព ។


៤. ការផ្សារភ្ជាប់ "កីឡា និងការសិក្សា" ៖ កីឡាដើម្បីបង្កើតភាពសប្បាយរីករាយ កាត់បន្ថយមភាពតានតឹង នៅក្នុងអារម្មណ៍ បង្កើតមិត្តភាព ភាពជាអ្នកដឹកនាំ កីឡារស់ក្នុងសន្តិភាព "កីឡានាំមកនូវសុខភាព កីឡា នាំមកនូវសន្តិភាព និងការអភិវឌ្ឍ សូមឱ្យការប្រកួត កីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្លាយជា វេទិកានៃការបណ្តុះគ្រាប់ពូជកីឡាដ៏រឹងមាំសម្រាប់អនាគតកម្ពុជា”!

Uploaded image

បើតាមរបាយការណ៍ពីឯកឧត្ដម ប៉ុន សុខ អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានកីឡា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួម មកពី២៥រាជធានី ខេត្ត សរុបចំនួន២ ៦៨៩នាក់។ សម្រាប់ប្រភេទកីឡានៃការប្រកួត មានចំនួន១២ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ  វាយសី  តេក្វាន់ដូ(WT) ប៊ូល និងប៉េតង់ ល្បុក្កតោ ហែលទឹក  គុនដាវនិង ចំបាប់ ប្រព្រឹត្តទៅនៅចំនួន១០ទីតាំង៕

Uploaded image

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
263
Singapore
68
China
42
Germany
40
Brazil
22
France
17
Ireland
8
Hong Kong
8
United Kingdom
7
India
7
The Netherlands
7
South Korea
6
Cambodia
6
Japan
6
Canada
5
Sweden
4
Switzerland
3
Finland
3
Morocco
3
Argentina
3
Philippines
3
Spain
2
Czechia
2
Türkiye
2
Chile
2
Kazakhstan
2
Thailand
2
Norway
2
Bangladesh
2
Italy
2
Mexico
2
Kenya
2
Denmark
1
Tunisia
1
សរុប
577
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.