Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មន្ត្រី NOCC ចូលរួមវគ្គអន្តរជាតិ នៅទឹកដីកំណើតនៃការប្រកួតកីឡាអូឡាំពិក

Published on 21-05-2026 1880 មើល

Facebook Twitter or X Instagram

លោក នូ ចំរើន មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងចូលរួមវគ្គសិក្ខាសាលាអន្តរជាតិលើកទី១៩ សម្រាប់ប្រតិភូ NOAs និង NOCs នៅ Ancient Olympia ដោយបានប្រមូលផ្តុំអ្នកចូលរួមចំនួន ១៤០នាក់ មកពី ១០០ប្រទេស នៅទីកន្លែងកំណើតនៃការប្រកួតកីឡាអូឡាំពិក នៃប្រទេសក្រិក ពីថ្ងៃទី១៧-២៤ ឆ្នាំ២០២៦។

លោក នូ ចំរើន គូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្រោមប្រធានបទ “ការផ្តល់អំណាចដល់ការរួមបញ្ចូល ភាពស្មោះត្រង់ និងការទទួលខុសត្រូវសម្រាប់អត្តពលិកគ្រប់រូប” ដោយវគ្គឆ្នាំនេះបង្ហាញពីតួនាទីដ៏សំខាន់នៃការអប់រំអូឡាំពិកក្នុងការបង្កើតបរិយាកាសកីឡាដែលមានសុវត្ថិភាពជាងមុន រួមបញ្ចូលកាន់តែច្រើននិងជំរុញដោយតម្លៃនៅទូទាំងពិភពលោក។
Uploaded imageមន្ត្រី NOCC រូបនេះបន្ថែមថា ការរៀបចំសិក្ខាសាលានេះធ្វើឡើងនៅទីតាំងចាប់កំណើតនៃការប្រកួតកីឡាអូឡាំពិក នៅប្រទេសក្រិកនេះតាំងពីសម័យបុរាណ លើភ្នំ Olympia ដើម្បីបានឈ្វេងយល់អំពីការកកើតនៃកីឡាអូឡាំពិក ក៏ដូចជានាំមកនូវការទស្សនាសារៈមន្ទីរ ការលេងកីឡាតាំងពីសម័យបុរាណដើម្បីសុខភាព និងការប្រកួតកីឡា ដើម្បីបញ្ចប់សង្គ្រាម តាំងពីបុរាណ ដោយការប្រកួតកីឡាមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
Uploaded imageលោក នូ ចំរើន បានលើកឡើងទៀតថា តាមរយៈការបង្រៀន សិក្ខាសាលា ការពិភាក្សាជាក្រុម និងសកម្មភាពវប្បធម៌ ប្រតិភូមកពីសាលាអូឡាំពិកជាតិ និងគណៈកម្មាធិការអូឡាំពិកជាតិកំពុងឈ្វេងយល់ពីបញ្ហាសំខាន់ៗ រួមទាំងការការពារអត្តពលិក ភាពជាអ្នកដឹកនាំសីលធម៌ អភិបាលកិច្ចល្អ ការរួមបញ្ចូល និងសិទ្ធិអត្តពលិក។
Uploaded imageនៅក្នុងពិធីបើកមានសុន្ទរកថាបំផុសគំនិតដោយប្រធានសាលាអូឡាំពិកអន្តរជាតិ សាស្ត្រាចារ្យ Charilaos Tsolakis និងប្រធានគណៈកម្មាធិការអូឡាំពិកក្រិក លោក Isidoros Kouvelos ដោយសង្កត់ធ្ងន់លើអំណាចនៃអូឡាំពិកដើម្បីលើកកម្ពស់ការគោរព សាមគ្គីភាព និងការទទួលខុសត្រូវនៅទូទាំងពិភពលោក។ ការពិភាក្សាដ៏មានឥទ្ធិពលមួយជាមួយសមាជិក IOC គឺលោកស្រី Samira Asghari និងអត្តពលិកអូឡាំពិក Emma Terho បានកំណត់បរិយាកាសសម្រាប់វគ្គនេះ ដោយពង្រឹងសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ និងសកម្មភាពរួមក្នុងការកសាងចលនាអូឡាំពិកដែលមានក្រមសីលធម៌ និងផ្តោតលើអត្តពលិកកាន់តែខ្លាំង។
Uploaded imageគួរបញ្ជាក់ថា ការចូលរួមរបស់លោក នូ ចំរើន ក្នុងសិក្ខាសាលាអន្តរជាតិនេះនៅក្រិកនេះ គឺស្ថិតក្រោមគម្រោងជំនួយឧបត្ថម្ភរបស់ NOCC និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ NOCC ផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមពង្រឹងគុណភាពសមត្ថភាពមន្ត្រីកីឡាកម្ពុជាពីអន្តរជាតិ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
332
Singapore
59
Germany
47
Brazil
22
United Kingdom
18
Argentina
13
China
11
France
10
South Korea
9
Vietnam
7
Hong Kong
5
Bangladesh
5
Colombia
5
Sweden
5
Indonesia
5
Japan
4
The Netherlands
4
Cambodia
3
Russia
3
South Africa
3
Mexico
3
Chile
3
Malaysia
2
Finland
2
United Arab Emirates
2
India
2
Pakistan
2
Belgium
2
Spain
2
Paraguay
2
Israel
2
Venezuela
2
Andorra
2
Morocco
2
សរុប
618
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន