Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទិវាកីឡាកម្សាន្ដសម្រាប់កុមារបណ្ដុះស្មារតីកីឡាដល់កុមារតូចៗ និង ធនធានសម្រាប់ជាតិ

Published on 01-06-2026 1522 មើល

Facebook Twitter or X Instagram

កុមារា កុមារី និងមាតាបិតាជាង១០០០នាក់បានចូលរួមទិវាកីឡាកម្សាន្ដសម្រាប់កុមារដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នាបរិវេណទីលានកីឡានៃសាលាអន្តរជាតិ Herrington។

កុមារា កុមារី ទាំងអស់បានប្រកួតប្រជែងគ្នាលើប្រភេទកីឡាចំនួន៦ គឺកីឡា បាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោល កីឡារត់ និង កីឡាប្រជ្ញាអូឡាំពិក។
Uploaded imageឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាជំហានទី១ក្នុងការចូលរួមផ្សព្វផ្សាយចលនាអូឡាំពិក និង បំផុសសកម្មភាពកីឡាចាប់តាំងពីកុមារតូចៗឡើងទៅ។ មិនតែប៉ុណ្ណោះនេះក៏ជាការបញ្ជ្រាបសកម្មភាពកីឡាបន្ថែមក្នុងវិស័យអប់រំដល់សិស្សានុសិស្សពីលើការបណ្ដុះបណ្ដាលនូវចំណេះដឹង និងស្មារតី។ ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការអប់រំកាយ និងកីឡា គឺជាមូលដ្ឋានដ៏សំខាន់មួយជួយឱ្យសិស្សានុសិស្សមានសុខភាពល្អ និង ស្ថិរភាពក្នុងការសិក្សា។
Uploaded imageផ្ដើមចេញពីសាលាអន្តរជាតិ Herrington ទៅ ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាគំរូមួយដល់គ្រឹះស្ថានអប់រំដទៃទៀត ចូលរួមបំផុសកាន់តែច្រើនដល់សកម្មភាពកីឡាដែលប្រកបដោយភាពស្តង់ដារ ហើយចាប់ផ្ដើមការលេងកីឡាលក្ខណៈសុខភាពបែបនេះ កុមារទាំងអស់ក៏នឹងអាចដុះគំនិតឈានទៅលេងកីឡាជំនាញដើម្បីក្លាយជាធនធានឆ្នើមសម្រាប់ជាតិនាពេលអនាគត។

Uploaded image ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមថា គ្រប់ប្រភេទកីឡាទាំងអស់ដែលត្រូវបានឱ្យកុមារលេងកម្សាន្ដនេះសុទ្ធតែបង្កើនបញ្ញា និងភាពវាងវៃដល់កុមារ។

ចំណែកលោក Kevin Hieng តំណាងសាលាអន្តរជាតិ Herrington ថ្លែងថា កីឡាគឺជាផ្នែកដ៏ធំមួយនៅសាលរៀនរបស់លោក បន្ថែមលើការសិក្សាអប់រំ។ ជាក់ស្ដែង នៅពេលសិស្សានុសិស្សមានសុខភាពល្អរឹងមាំ នោះពួកគេក៏អាចសិក្សាស្រូបចំណេះវិជ្ជាបានយ៉ាងរលូន៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
330
Singapore
59
Germany
46
Brazil
22
United Kingdom
17
Argentina
13
China
11
France
10
South Korea
9
Vietnam
7
Hong Kong
5
Bangladesh
5
Colombia
5
Sweden
5
Indonesia
5
Japan
4
The Netherlands
4
Cambodia
3
Russia
3
South Africa
3
Mexico
3
Chile
3
Malaysia
2
Finland
2
United Arab Emirates
2
India
2
Pakistan
2
Belgium
2
Spain
2
Paraguay
2
Israel
2
Venezuela
2
Andorra
2
Morocco
2
សរុប
614
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន