Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្តមបណ្ឌិត ថោង ខុន ផ្ដល់អនុសាសន៍ឲ្យថ្នាក់ដឹកនាំសមាគមមូលនិធិអភិរក្សដំរីខ្មែរ រៀបចំព្រឹត្តិការណ៍កីឡា ដើម្បីកៀរគរមូលនិធិគាំទ្របេសកកម្មខ្លួន

Published on 01-07-2026 964 មើល

Facebook Twitter or X Instagram

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ នៃ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការកៀរគរថវិកា និងការគាំទ្រទៅលើ មូលនិធិរបស់ សមាគមដើម្បីដំរីខ្មែរ ដែលមានទីតាំងនៅខេត្តរតនគិរី។

Uploaded image

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួន ដល់សមាគម ក្នុងការពិនិត្យ និងសហការជាមួយ NOCC លើការរៀបចំ នូវសកម្មភាពកីឡា ក៏ដូចជាព្រឹត្តិការណ៍កីឡាផ្សេងៗ ដើម្បីកៀរគរសប្បុរសជន និងមូលនិធិ សម្រាប់គាំទ្រដល់បេសកកម្ម សប្បុរសធម៌ របស់សមាគម។ ឯកឧត្តមបានណែនាំឲ្យពិនិត្យមើលទៅលើ ការរៀបចំកម្មវិធីកីឡាទេសចរណ៍ នៅទីតាំងខេត្តរតនគិរីផ្ទាល់ មានដូចជាកម្មវិធីរត់ប្រណាំង និងព្រឹត្តិការណ៍កីឡាទេសចរណ៍ផ្សេងៗទៀត ដែលមានការចូលរួមពី មហាជន ទាំងនៅខេត្តរតនគិរីផ្ទាល់ និងមកពីតាមបណ្ដារាជធានី-ខេត្តផ្សេងៗ។

Uploaded image

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍នេះ ទី១-បានចូលរួមផ្សព្វផ្សាយអំពី កីឡានៅតំបន់ខេត្តរតនគិរី និងទី២-អាចផ្សព្វផ្សាយអំពីទេសចរណ៍ ដែលជាអេកូទេសចរណ៍ នៅប៉ែកតំបន់ឥសាន នៃ ប្រទេសកម្ពុជានេះ ។ សំខាន់ជាងនេះទៅទៀត គឺការកៀរគរនូវមូលនិធិបន្ថែម ដើម្បីគាំទ្រដល់ការងារសប្បុរសធម៌របស់ សមាគម ដែលជាអង្គការមួយ ផ្ដោតទៅលើការគាំទ្រ និងអភិរក្សនូវដំរីខ្មែរ នៅខេត្តរតនគិរី។ ដូច្នេះសមាគម ក៏ដូចជា NOCC នឹងពិនិត្យទៅលើកិច្ចសហការ ដែលអាចរៀបចំនូវព្រឹត្តិការណ៍កីឡា ដើម្បីកៀរគររកមូលនិធិ និងកីឡាដើម្បីទេសចរណ៍នាពេលអនាគតនៅខេត្តរតនគិរីផ្ទាល់ផងដែរ។

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
331
Singapore
59
Germany
47
Brazil
22
United Kingdom
18
Argentina
13
China
11
France
10
South Korea
9
Vietnam
7
Hong Kong
5
Bangladesh
5
Colombia
5
Sweden
5
Indonesia
5
Japan
4
The Netherlands
4
Cambodia
3
Russia
3
South Africa
3
Mexico
3
Chile
3
Malaysia
2
Finland
2
United Arab Emirates
2
India
2
Pakistan
2
Belgium
2
Spain
2
Paraguay
2
Israel
2
Venezuela
2
Andorra
2
Morocco
2
សរុប
617
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន