Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រោយឈ្នះមេដាយកម្រិតទ្វីប សហព័ន្ធកីឡាគុនចម្រុះទទូចសូមការគាំទ្រកាន់តែខ្លាំងថែមទៀតពីមហាជន

Published on 03-08-2026 3221 មើល

Facebook Twitter or X Instagram

ក្រុមអត្តពលិកកីឡាគុនចម្រុះជម្រើសជាតិកម្ពុជាប្រជែងបានមេដាយប្រាក់មួយគ្រឿង និង សំរឹទ្ធពីរគ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ 

Uploaded image

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោក ម៉ុង សាំងឃុន អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានទទូចសូមការចាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់មហាជន ព្រោះនេះជាកីឡាដែលកំពុងផុសផុលខ្លាំងលើឆាកអន្តរជាតិ។

Uploaded image

លោកអនុប្រធានសហព័ន្ធមានប្រសាសន៍បែបនេះ “៖ ប្រសិនបើមានការប្រកួតលើកក្រោយទៀត សូមបងប្អូនជួយចាប់អារម្មណ៍លើកីឡា MMA នេះផង ព្រោះឥឡូវកំពុងផុសផុលណាស់។ យើងមានប្រដាល់គុនខ្មែររាល់សប្ដាហ៍ ហើយគេក៏មានគុនចម្រុះរាល់សប្ដាហ៍ដូចគ្នា។ តិចទៀតនៅអាស៊ានក៏មានសមាគមគុនចម្រុះប្រកួតតាមប្រទេស។ ប្រកួតកម្រិតអាស៊ីហ្នឹង បើយើងប្រឹងប្រែងសម្រួចសមត្ថភាពតិចទៀត យើងអាចនឹងបានមេដាយដាយមាស។ ហើយប្រសិនបើប្រកួតកម្រិតអាស៊ាន យើងប្រាកដជាបានមេដាយមាសបាត់ហើយ។ តែនេះកម្រិតពិភពលោកហើយ។ ដូចនៅតាហ្ស៊ីគីស្ថានអី មានជាង៣០០ក្លិប ហើយអ្នកហាត់ជាងមួយម៉ឺននាក់។ គេហាត់តាំងពីនៅសាលា ហើយពេលគេធំប៉ុនយើង គេបានមេដាយមាសកម្រិតពិភពលោកបាត់ហើយហ្នឹង។ តែចំណុចល្អយើង ក៏យើងនៅតែអាចដណ្ដើមបានមេដាយប្រាក់ពីគេទៀត។ អ៊ីចឹងអាហ្នឹងដូចជាការចាប់ផ្ដើមរបស់យើងដែរទេ គុនចម្រុះហ្នឹង។ សង្ឃឹមថា នៅថ្ងៃអនាគត យើងនឹងអាចបានមេដាយមាសដូចគេ។ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវឱ្យមហាជនចូលរួមគាំទ្រកាន់តែខ្លាំងថែមទៀត។”

Uploaded image

កីឡាករ ស៊ា វិចិ្ឆកា ម្ចាស់មេដាយប្រាក់ ទទួលស្គាល់ពិតជាមានការលំបាកពីការប្រកួតតទល់កីឡាករមកពីអាស៊ីកណ្ដាលដែលជាអ្នកមានបទពិសោធច្រើនក្នុងកីឡាគុនចម្រុះនេះ តែសម្រាប់កីឡាករកម្រិតអាស៊ានដូចគ្នា មិនចោទជាបញ្ហាឡើយ។ គេថា ការប៉ះកីឡាករខ្លាំងអាចផ្ដល់មេរៀនល្អៗដើម្បីសម្រួចសមត្ថភាពកាន់តែខ្លាំងថែមទៀត។

Uploaded image

សូមជម្រាបថា សហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីសរុប៤រូបចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ ។ ទន្ទឹមនឹងនេះ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ក៏ត្រូវបានសមាគមយុទ្ធគុនចម្រុះពិភពលោក (Global Association of Mixed Martial Arts (GAMMA)) អញ្ជើញឱ្យបំពេញភារកិច្ចជាមន្ត្រីបច្ចេកទេសអន្តរជាតិ (International Technical Official - ITO) ផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
331
Singapore
59
Germany
47
Brazil
22
United Kingdom
18
Argentina
13
China
11
France
10
South Korea
9
Vietnam
7
Hong Kong
5
Bangladesh
5
Colombia
5
Sweden
5
Indonesia
5
Japan
4
The Netherlands
4
Cambodia
3
Russia
3
South Africa
3
Mexico
3
Chile
3
Malaysia
2
Finland
2
United Arab Emirates
2
India
2
Pakistan
2
Belgium
2
Spain
2
Paraguay
2
Israel
2
Venezuela
2
Andorra
2
Morocco
2
សរុប
617
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន