Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្លាំងគាំទ្រពីវិស័យឯកជន បន្ថែមថាមពលដល់កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ វ៉ូវីណាមជើងឯកអាស៊ីយ៉ាងរលូន និងអស្ចារ្យ

Published on 05-09-2026 1176 មើល

Facebook Twitter or X Instagram

ការចូលរួមជ្រោមជ្រែង និងការគាំទ្រយ៉ាងសកម្មពីសំណាក់វិស័យឯកជន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យការរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី (Asian Vovinam Championship) ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ប្រព្រឹត្តទៅដោយរលូន អធិកអធម និងកាន់តែពិសេសវិសេសវិសាល។

Uploaded image

កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា បានសម្តែងនូវក្តីរំភើប និងលើកឡើងថា ការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនឯកជន គឺជា «កម្លាំងចិត្តដ៏ធំធេង» សម្រាប់ក្រុមអត្តពលិកជម្រើសជាតិ។ ការខិតខំប្រឹងប្រែងហ្វឹកហាត់ និងស្មារតីប្រកួតប្រជែង នឹងត្រូវពង្រឹងទ្វេដង ដើម្បីស្វែងរកឱកាសដណ្តើមមេដាយជូនជាតិមាតុភូមិ ព្រមទាំងបង្ហាញពីសមត្ថភាពរបស់អត្តពលិកកម្ពុជានៅលើឆាកអន្តរជាតិ។

Uploaded image

ដោយផ្អែកលើស្មារតីគាំទ្រវិស័យកីឡា លោក Lee Sang Ho អគ្គនាយកក្រុមហ៊ុន Camko Hyundai បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តចូលរួមឧបត្ថម្ភដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ថា ក្រុមហ៊ុនតែងតែឈរនៅពីក្រោយ និងចូលរួមគាំទ្រព្រឹត្តិការណ៍កីឡានានាកន្លងមក។ ដោយឡែក សម្រាប់កីឡាវ៉ូវីណាម លោកបានមើលឃើញយ៉ាងច្បាស់ពី «សមត្ថភាព និងសក្តានុពលដ៏អស្ចារ្យ» របស់អត្តពលិកកម្ពុជា ដែលជាហេតុធ្វើឱ្យលោកមានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមជម្រើសជាតិកម្ពុជានឹងបង្កើតស្នាដៃ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងព្រឹត្តិការណ៍ថ្នាក់អាស៊ីមួយនេះ។

Uploaded image

ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់បន្ថែមដោយក្តីប្តេជ្ញាចិត្តថា ការចូលរួមជួយជ្រោមជ្រែងនាពេលនេះ មិនមែនជាលើកចុងក្រោយឡើយ ហើយក្រុមហ៊ុនមានឆន្ទៈយ៉ាងមុតមាំក្នុងការបន្តឈរប្រកៀកស្មាជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាតទៅមុខទៀត។ ទន្ទឹមនឹងនេះ លោកបានសម្តែងការកោតសរសើរចំពោះការដឹកនាំប្រកបដោយឆន្ទៈ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ព្រមទាំងបានផ្ញើសារលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ឱ្យខិតខំប្រកួតអស់ពីកម្លាំងកាយចិត្ត ដើម្បីនាំយកកិត្តិយសជូនជាតិ។

Uploaded image

សូមជម្រាបជូនថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអត្តពលិកកំពូលៗមកពីជាង ២០ប្រទេសក្នុងតំបន់អាស៊ី ចូលរួមប្រកួតប្រជែង៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
288
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
536
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន