Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ ពុទ្ធិវុធ បន្តជាប់ជាប្រធានសហព័ន្ធបាញ់កាំភ្លើង និងដាក់ចេញអនុសាសន៍ ៥ចំណុច

Published on 13-09-2026 738 មើល

Facebook Twitter or X Instagram

​ឯកឧត្ដម សុខ ពុទ្ធិវុធ ទទួលបានទំនុកចិត្តបន្តតួនាទីជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រាប់អាណត្តិថ្មី (អាណត្តិទី៤ ឆ្នាំ២០២៦-២០៣០)។ 


ក្នុងឱកាសបន្តដឹកនាំនេះ ឯកឧត្ដមប្រធានសហព័ន្ធបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ៥ចំណុច ដើម្បីតម្រង់ទិស និងរុញច្រានវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឱ្យឈានទៅមុខមួយកម្រិតទៀត។

Uploaded image

១. ​ការអភិវឌ្ឍប្រកបដោយសមត្ថភាព និងស្មើមុខស្មើមាត់៖ ជំរុញការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី និងបច្ចេកទេសឱ្យបានខ្លាំងក្លា ដើម្បីអាចចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។


២. ​ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើន និងពង្រឹងទំនាក់ទំនងល្អជាមួយសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិ និងដៃគូអន្តរជាតិនានា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស។

Uploaded image

៣. ​ពង្រីកធនធានកីឡាករតាមរយៈក្លឹប៖ ជំរុញឱ្យមានការបង្កើតក្លឹបកីឡាបាញ់កាំភ្លើងឱ្យបានកាន់តែច្រើន ដើម្បីកសាង និងពង្រីកធនធានកីឡាករ-កីឡាការិនីឱ្យកាន់តែសម្បូរបែប និងមានគុណភាព។


៤. ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធហ្វឹកហាត់៖ រៀបចំបង្កើតទីលានហ្វឹកហាត់តាមស្តង់ដារអន្តរជាតិ ដោយរួមបញ្ចូលទាំងការហ្វឹកហាត់ផ្ទាល់នៅលើទីលាន និងការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ (Online)។


៥. ​ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងការបណ្តុះបណ្តាល៖ រៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យបានត្រឹមត្រូវ រួមមាន៖

​បង្កើតគេហទំព័រ (Website) ឬទំព័រផ្លូវការ (Page) របស់សហព័ន្ធ ដើម្បីបង្កើនការផ្សព្វផ្សាយ។ ​បង្កើតសាលាបណ្តុះបណ្តាលថ្នាលកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីធានាបាននូវភាពបន្តវេន។

Uploaded image

​អនុសាសន៍ទាំង ៥ចំណុចនេះ នឹងក្លាយជាផែនទីចង្អុលផ្លូវយ៉ាងសំខាន់សម្រាប់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងការកសាងសមត្ថភាពកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែរឹងមាំ ក្នុងអាណត្តិឆ្នាំ២០២៦-២០៣០ ខាងមុខនេះ។

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
288
Singapore
51
Germany
44
Brazil
20
United Kingdom
15
Argentina
10
China
9
France
8
Vietnam
7
Sweden
5
South Korea
5
Indonesia
4
Japan
4
Hong Kong
4
The Netherlands
4
Colombia
4
Bangladesh
4
Chile
3
Cambodia
3
Israel
2
Mexico
2
India
2
South Africa
2
Malaysia
2
Belgium
2
Spain
2
Finland
2
Paraguay
2
Andorra
2
Russia
2
Belarus
1
Italy
1
Portugal
1
Switzerland
1
សរុប
536
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន