Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប្រតិភូកម្ពុជាចូលរួមពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅទីក្រុង Nagoya ប្រទេសជប៉ុន

Published on 19-09-2026 3876 មើល

Facebook Twitter or X Instagram

ទីក្រុង Nagoya ប្រទេសជប៉ុន៖ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នារាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Nagoya ខេត្ត Aichi ប្រទេសជប៉ុន ដោយមានការចូលរួមពីគណៈប្រតិភូ អត្តពលិក និងមន្ត្រីកីឡាមកពីបណ្តាប្រទេសនានាទូទាំងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈប្រតិភូ និងអត្តពលិកកម្ពុជាចូលរួមផងដែរ។


ពិធីបើកបានបង្ហាញយ៉ាងសម្បូរបែបនូវវប្បធម៌ ប្រពៃណី និងស្មារតីកីឡារបស់បណ្តាប្រទេសនៅអាស៊ី តាមរយៈការសម្តែងសិល្បៈ ការបង្ហាញអត្តសញ្ញាណជាតិ និងការដង្ហែក្បួនរបស់គណៈប្រតិភូកីឡានៃប្រទេសចូលរួម។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏បានបង្ហាញពីតួនាទីរបស់វិស័យកីឡា ក្នុងការលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិអាស៊ី។

Uploaded image

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងពិធីបើកជាផ្លូវការ ដោយបង្ហាញពីវត្តមានរបស់កម្ពុជានៅលើឆាកកីឡាអាស៊ី និងបន្តចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំប្រចាំតំបន់នេះ។

ពិធីបើកក៏មានវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ី។


សម្រាប់កម្ពុជា ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់អត្តពលិកកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអត្តពលិកមកពីបណ្តាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងស្វែងរកបទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសមត្ថភាព និងបន្តអភិវឌ្ឍគុណភាពកីឡាកម្ពុជាឱ្យកាន់តែប្រសើរឡើង។

Uploaded image

ជាមួយគ្នានេះ អត្តពលិកកម្ពុជាត្រូវបានរំពឹងថា នឹងខិតខំប្រឹងប្រែងប្រកួតប្រជែង ដើម្បីស្វែងរកមេដាយ ក្នុងចំណោម ១៤ប្រភេទកីឡា ដែលកម្ពុជាចូលរួមប្រកួត។ ក្នុងចំណោមនោះ មាន ៦ប្រភេទកីឡាដែលត្រូវបានកំណត់ថាមានសក្តានុពលខ្ពស់ក្នុងការស្វែងរកមេដាយ រួមមាន៖ ជឺជីតស៊ូ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ការ៉ាតេដូ, យុទ្ធគុនចម្រុះ និង E-Sports។

ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០នេះ មិនត្រឹមតែជាឱកាសសម្រាប់អត្តពលិកក្នុងការប្រកួតប្រជែង និងបង្កើនបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់បន្តលើកកម្ពស់វិស័យកីឡាកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការកីឡាជាមួយបណ្តាប្រទេសក្នុងទ្វីបអាស៊ីផងដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
193
Germany
35
China
28
Singapore
26
United Kingdom
12
France
8
The Netherlands
7
Brazil
4
Hong Kong
4
Canada
3
South Korea
2
Argentina
2
Tunisia
2
United Arab Emirates
2
Vietnam
2
Belgium
2
Poland
2
Spain
2
Finland
2
Lithuania
1
Uzbekistan
1
Switzerland
1
Norway
1
Venezuela
1
Ukraine
1
Pakistan
1
Bolivia
1
Colombia
1
Israel
1
Nepal
1
សរុប
349
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន