Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ក្រសួងអប់រំ និងមជ្ឈមណ្ឌលជំរុញធុរកិច្ចមីយ៉ាន់ម៉ា ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡា

Published on 01-01-1970 415 មើល

Facebook Twitter or X Instagram

ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការពង្រឹងទំនាក់ទំនងឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងប្រទេសទាំងពីរ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្រោយអនុញ្ញាតឲ្យលោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីម្សិលមិញ។


Uploaded image


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ជំនួបពិភាក្សាការងារជាមួយក្រុមប្រតិភូធុរកិច្ចមីយ៉ាន់ម៉ាខាងលើ ផ្ដោតលើទំនាក់ទំនងធុរកិច្ចលើវិស័យកីឡា និងការផ្លាស់ប្ដូរគ្នា រវាងវិស័យប្រទេសទាំងពីរ ដែលភាគីទាំងពីរ  បានប្ដេជ្ញាធ្វើការរឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងល្អនេះ ដ្បិតកន្លងមក កម្ពុជា និងមីយ៉ាន់ម៉ា បានខិតខំធ្វើការទំនាក់ទំនងល្អទៅវិញទៅមក គ្រប់វេទិកាអន្ដរជាតិ ក្នុងវិស័យកីឡា និងចលនាអូឡាំពិកជាដើម។


ជាមួយគ្នានេះ ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការរឹងមាំ ភាគីមីយ៉ាន់ម៉ា បានស្នើឲ្យមានកិច្ចសហការរៀបចំការប្រកួតមិត្តភាពជាបន្ដបន្ទាប់ ពិសេសដោយផ្ដើមពីមិត្តភាពកីឡាវាយកូនឃ្លីលើតុមុនគេ ក្នុងគោលបំណងជំរុញឲ្យយុវជនបានផ្លាស់ប្ដូរបច្ចេកទេស ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច គ្រាដែលកម្ពុជារីករាយ នឹងពិនិត្យលើការងារនេះ ក៏ដូចជាពិនិត្យលើកិច្ចការឧស្សាហកម្មកីឡា និងធុរកិច្ចកីឡាផ្សេងៗទៀតផង ដែលភាគីទាំងពីរ នឹងធ្វើការជាមួយគ្នាផងដែរ។


ឯកឧត្តម បានបន្ដថា «នេះគឺជាពេលវេលាមួយ សម្រាប់វិស័យកីឡាប្រទេសទាំងពីរ ដែលអាចក្លាយទៅជាជំហាន នៃការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកីឡា ទៅថ្ងៃអនាគតកាន់តែដ៏ល្អប្រសើរ។ យើងត្រៀមលក្ខណៈក្នុងការចូលរួមនេះ ស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដោយកម្ពុជានឹងពង្រីក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពិសេសវិស័យកីឡាឲ្យទូលំលាយ ហើយឈានទៅដល់កិច្ចសហប្រតិបត្តិការស៊ីជម្រៅទ្វេភាគីជាមួយបណ្ដាប្រទេសទាំងអស់ ពិសេសប្រទេសក្នុងតំបន់»។

Uploaded image


ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា «ជាគោលការណ៍របស់អាស៊ាន យើងនឹងអាចធ្វើកិច្ចសហប្រតិបត្តិការនេះ ហើយយើងបានធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ដោយអគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា របស់យើង ជាមួយប្រតិភូ ដែលបានមកទស្សនកិច្ចស្វែងយល់ និងចាប់ដៃគ្នាជាមួយវិស័យកីឡារបស់យើង ។ យើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងឈានទៅដល់ជាផ្លែផ្កាមួយដ៏ល្អប្រសើរនាពេលឆាប់ៗនេះ»។ 


ឆ្លៀតក្នុងឱកាសនោះដែរ លោក Aik Htun បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ។ អ្វីដែលពិសេស គឺប្រធានសភាពាណិជ្ជកម្មមីយ៉ាន់ម៉ាដដែល នៅតែកោតស្ញប់ស្ញែងនូវភាពជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលជាករណីដ៏ពិសេសមួយ និងក្លាយជាភាពវិជ្ជមានមួយ សម្រាប់អនាគត ក្នុងការរៀបចំ កសាង និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា៕


Uploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
346
Singapore
86
Germany
56
China
52
Brazil
25
France
24
Hong Kong
11
The Netherlands
9
Ireland
8
United Kingdom
8
South Korea
8
Cambodia
7
India
7
Japan
7
Canada
6
Sweden
6
Argentina
4
Morocco
4
Finland
4
Türkiye
3
Philippines
3
Spain
3
Kenya
3
Belgium
3
Switzerland
3
Bangladesh
3
Colombia
2
Czechia
2
Australia
2
Jamaica
2
Chile
2
Iraq
2
Kazakhstan
2
Malaysia
2
សរុប
749
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.