Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដម ណយ ផាណា "៖ គ្រូបង្វឹកជាបុគ្គលដ៏សំខាន់ក្នុងការតម្រង់ផ្លូវកីឡាករ កីឡាការិនី"

Published on 06-10-2025 726 មើល

Facebook Twitter or X Instagram

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកទ្រីយ៉ាត្លុងកម្រិត១ នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ណយ ផាណា តំណាងគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវគ្គដ៏សំខាន់នេះដែលបានផ្ដល់ទាំងទ្រឹស្ដី និងអនុវត្តន៍យ៉ាងសំខាន់ដល់សិក្ខាកាម។ 

Uploaded image

ឯកឧត្ដម ណយ ផាណា ក៏បានលើកឡើងពីគុណតម្លៃរបស់គ្រូបង្វឹកដែលជាបុគ្គលដ៏សំខាន់ដែលតម្រង់ផ្លូវដល់កីឡាករ កីឡាការិនី ព្រោះមិនត្រឹមត្រូវតែបង្ហាត់នូវជំនាញប៉ុណ្ណោះទេ តែក៏ផ្ដល់នូវចំណេះដឹងថែមទៀត។ ឯកឧត្ដមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងកាន់តែយល់ច្បាស់ពីតួនាទីជាគ្រូ។ ឯកឧត្ដម ណាយ ផាណា ក៏បានរំឭកដល់អត្តពលិកពីគុណវិបត្តិនៃការប្រើប្រាស់សារធាតុហាមឃាត់ដែលស្ថិតក្នុងការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់អាជីពកីឡាផងដែរ។


គួរបញ្ជាក់ថា សិក្ខាកាមជាគ្រូបង្វឹក២៥រូប ក្នុងនោះមានជនជាតិវៀតណាម៥រូបបានបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកទ្រីយ៉ាត្លុងកម្រិត១ ដែលប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

Uploaded image

វគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះធ្វើឡើងតាមរយៈគម្រោង Olympic Solidarity និង World Triathlon ដោយមានការចូលរួមចែករំលែកពីគ្រូឧទ្ទេស២រូបមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក(World Triathlon) គឺលោក ANTHONY LOZADA និងអ្នកស្រី PHAM THUY VI។


លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា ថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះមានភាព​ ខុសប្លែកពីវគ្គមុនៗ ដោយសារតែមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ ធ្វើជាទុនក្នុងការចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង។ លោកក៏បានថ្លែងអំណរគុណដល់សិក្ខាកាម និងលោកគ្រូអ្នកគ្រូឧទ្ទេសចំពោះការលះបង់ពេលវេលាចូលរួម។

Uploaded image

ជាមួយគ្នានេះ លោក Anthony Lozada និងអ្នកស្រី Pham Thuy Vi បានកោតសរសើរការខិតខំប្រឹងប្រែងរបស់​គ្រូបង្វឹកដែលជាសិក្ខាកាមក្នុងការសិក្សា និងការបំពេញនូវមេរៀនផ្សេងៗយ៉ាងច្រើន។ មិនតែប៉ុណ្ណោះ សិក្ខាកាមទាំងអស់ក៏បានបង្ហាញនូវការសហការគ្នាយ៉ាងល្អនាពេលកន្លងមក។


ជាលទ្ធផលសិក្ខាកាមទទួលបានលទ្ធផលល្អមានចំនួន៧០ភាគរយ៕ លទ្ធផលមធ្យមចំនួន២០ភាគរយ។ លទ្ធផលខ្សោយចំនួន១០ភាគរយ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
523
Singapore
102
Germany
59
United Kingdom
36
Brazil
30
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
972
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន