Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត១ ផ្តល់នូវមូលដ្ឋានគ្រឹះជួយអភិវឌ្ឌន៍កីឡាហុកគីនៅកម្ពុជាកាន់តែរឹងមាំ

Published on 08-10-2025 1001 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ គឺជាផ្នែកមួយផ្តល់ជូននូវមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្វឹកថ្មីៗយកទៅចែករំលែកបង្ហាត់ដល់ក្មេងៗដើម្បីពង្រីកធនធានកីឡាករ កីឡាការិនីតាមបណ្តាក្លឹបកាន់តែសម្បូរបែប និងមានសក្កានុពល។

Uploaded image

អគ្គលេខាធិការ សហព័ន្ធខាងលើ បានបញ្ជាក់ទៀតថា សិក្ខាកាមដែលបានមកចូលរួមវគ្គនេះ ភាគច្រើនជាកីឡាករកីឡាការិនីជម្រើសជាតិកីឡាហុកគី និងមួយចំនួនទៀតជាគ្រូបង្វឹកមកពីបណ្តាក្លឹប នានា ។ហើយការបណ្តុះបណ្តាលនេះ គឺជាការជំរុញឱ្យពួកគាត់វិវឌ្ឍខ្លួនក្លាយជាគ្រូបង្វឹកមានជំនាញបង្ហាត់ប្រកបដោយគុណភាព។

លោក អគ្គលេខាធិការ បានអះអាងទៀតថា ធនធានគ្រូបង្វឹកដែលឆ្លងកាត់វគ្គកីឡាហុកគីកម្រិត១នេះ ក៏ជាផ្នែកមួយដ៏មានសារៈសំខាន់ណាស់ក្នុងការផលិតធនធានកីឡាករកីឡាការិនីវ័យឆ្ពោះទៅរកគុណភាព នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជនអាស៊ីក្នុងឆ្នាំ២០២៩ផងដែរ។

Uploaded image

សូមបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាហុកគីកម្រិត១ ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិកកម្ពុជា សហការដោយសហព័ន្ធកីឡាហុកគីកម្ពុជា តាមរយៈគម្រោងរបស់អង្គការសាមគ្គីអូឡាំពិក(OS)ដែលមានរយៈពេល៥ថ្ងៃនេះ មកពី៥រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ កំពង់ចាម .ពោធិ៍សាត់ សៀមរាប និង ខេត្ត កំពង់ធំ សរុប២៥នាក់ បង្ហាត់ដោយគ្រូឧទ្ទេស លោក តាហ៊ែ ហ្សាម៉ាន់ ជនជាតិប៉ាគីស្ថាន មកពីសហព័ន្ធកីឡាហុកគីឡាអន្តរជាតិ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
523
Singapore
103
Germany
59
United Kingdom
36
Brazil
30
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
973
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន