Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ជើងឯកថ្នាក់ជាតិវ៉ូវីណាមឆ្នាំនេះ ចម្រាញ់យកអត្តពលិកល្អៗចូលរួមប្រកួតជើងឯកពិភពលោក

Published on 06-10-2025 1226 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖  ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ដែលដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ត្រូវបានវាយតម្លៃថា ទទួលបានជោគជ័យទាំងបច្ចេកទេស និងចំនួនក្លឹបកាន់តែកើនឡើង។

ការវាយតម្លៃនេះ ជាការបញ្ជាក់របស់ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ នៅសាលដំបូងទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Uploaded image

ឯកឧត្តម អ៊ូ រតនា បានរំលេចថា  ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យកីឡានៅកម្ពុជាបានឈានដល់ចំណុចខ្ពស់ដែលធ្វើឱ្យបណ្តាប្រទេសនៅអាស៊ានមានការកោតសរសើរយ៉ាងខ្លាំង។ សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់កីឡាករ កីឡាការិនីយើង។ជាមួយគ្នានោះ ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ឱ្យដឹងថា ការប្រកួតឆ្នាំនេះ គឺមានការខុសប្លែកពីឆ្នាំមុនដោយយើងបានរៀបចំការប្រកួតជាពីរកម្រិត គឺកម្រិតអាយុក្រោម១៨ឆ្នាំ និងកម្រិតអាយុ១៨ឆ្នាំឡើង។

Uploaded image

អ្វីដែលសហព័ន្ធកំពុងធ្វើនេះ គឺសហព័ន្ធបានសំឡឹងឃើញថាយុវជនរបស់យើងដែលជាថ្នាលយើងខិតខំបណ្ដុះបណ្ដាលរយៈ៤ឆ្នាំមកនេះ ។ ថាតើកម្រិតរបស់គាត់រីកចម្រើនបានប៉ុណ្ណា ដើម្បីងាយស្រួលបញ្រ្ជាបគាត់នៅក្នុងឈុតធំក្នុងការត្រៀមទៅប្រកួតនៅអន្ដរជាតិផ្សេងៗ។ ការប្រកួតនេះ ធ្វើឡើងដើម្បីពិនិត្យ និងចម្រាញ់យកនូវអត្តពលិកដែលល្អសម្រាប់ត្រៀមចេញទៅប្រកួតពិភពលោកនៅខែ១១ នេះ ពីព្រោះកម្ពុជាបានចុះឈ្មោះប្រកួតកីឡាជើងឯកវ៉ូវីណាមពិភពលោកលើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី២-៨ ខែ១១ ឆ្នាំ២០២៥។ កំណើននៃកីឡាករ កីឡាការិនី និងក្លឹប ដែលបានចូលរួមប្រកួតនាឆ្នាំនេះ ពិតជាបង្ហាញនូវចំនុចវិជ្ជមាន សម្រាប់ប្រភេទកីឡាវ៉ូវីណាម ឆ្ពោះទៅថ្ងៃអនគត។

Uploaded image

ជាមួយការទទួលបាននូវសមិទ្ធផលជោគជ័យត្រចះត្រចង់នេះ ឯកឧត្តម ម៉ុង គីមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ និងជោគជ័យ ជាមួយនឹងការចូលរួមយ៉ាងសំខាន់ពីវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡានេះ បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បានខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ 

Uploaded image

បើតាមឯកឧត្តម លី ចាន់សុភក្តី អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបាន បញ្ជាក់ឱ្យដឹងថា ការប្រកួត នេះមានការចូលរួមពីបណ្តាក្លឹបនៃក្រសួង ស្ថាប័ន រាជធានី-ខេត្ត ចំនួន១១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១២៧ នាក់ ការប្រកួតចែកជា៣កំរិត មាន២៦ វិញ្ញាសា រួមមានវិញ្ញាសាមេគុនមានចំនួន ១៩ និងវិញ្ញាសាប្រយុទ្ធ មានចំនួន ១១ ប្រភេទទម្ងន់។

Uploaded image

ព្រឹត្តិការណ៍ឆ្នាំនេះបានកើន៥ក្លឹប និងកីឡាករ កីឡាការិនីកើនឡើង ៤២នាក់ បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផលនៃការប្រកួត ក្រសួងការពារជាតិគ្រងតំណែងជើងឯក ដោយដណ្តើមបានមេដាយមាស ៩ គ្រឿងមេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ក្រសួងមហាផ្ទៃ ជើងឯករង មេដាយមាស ៨គ្រឿង មេដាយប្រាក់ ៧ គ្រឿងនិងមេដាយសំរឹទ្ធ ៣គ្រឿង ខេត្តសៀមរាប ឈរលេខ៣ មេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣ គ្រឿងនិងមេដាយសំរឹទ្ធ ៥ គ្រឿងនិងក្លឹបវ៉ូវីណាមសែនសុខ មេដាយមាស ៣ គ្រឿងមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
335
Singapore
82
China
52
Germany
51
Brazil
25
France
23
Hong Kong
10
The Netherlands
9
United Kingdom
8
Ireland
8
South Korea
7
Cambodia
7
India
7
Japan
7
Sweden
6
Canada
6
Argentina
4
Philippines
3
Switzerland
3
Morocco
3
Kenya
3
Bangladesh
3
Türkiye
3
Finland
3
Spain
3
Australia
2
Malaysia
2
Belgium
2
Czechia
2
Chile
2
Jamaica
2
Kazakhstan
2
Iraq
2
Tunisia
2
សរុប
721
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.