Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វិន័យ និងសេចក្ដីថ្លៃថ្នូរជាគោលការណ៍ដែលអត្តពលិកវ័យក្មេងកម្ពុជាត្រូវប្រកាន់ខ្ជាប់ពេលទៅប្រកួតនៅបារ៉ែន

Published on 13-10-2025 1129 មើល

Facebook Twitter or X Instagram

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសសំណេះសំណាលជាមួយអត្តពលិកវ័យក្មេងកម្ពុជាដែលត្រូវចេញទៅប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ខាងមុខ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដាំផ្ញើកីឡាករកីឡាការិនីគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមកជាមួយអត្តពលិកប្រទេសដទៃទៀត។

Uploaded image

“ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៩ផង យើងត្រូវតែយកឱកាសនេះដើម្បីបង្ហាញពីវិន័យ សីលធម៌ ការគោរពច្បាប់ទម្លាប់ កុំឌឺដងគ្នាជាមួយអត្តពលិកដែលមានទំនាក់ទំនងមិនសូវល្អជាមួយយើង ដើម្បីបង្ហាញភាពចាស់ទុំ និងធានាឱ្យបាននូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។” នេះជាការបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី។

Uploaded image

ឯកឧត្ដមប្រមុខក្រសួងអប់រំ យុវជន និងកីឡា ក៏បានក្រើនរំឭកដល់អត្តពលិកត្រូវប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាព ព្រោះកម្រិតយុវជនអាស៊ីក៏មានការប្រកួតប្រជែងខ្លាំង និងច្រើនប្រទេសជាងកម្រិតតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ កីឡាករ កីឡាការិនីត្រូវចៀសឱ្យបាននូវការប្រើប្រាស់សារធាតុប៉ូវកម្លាំងដើម្បីរក្សាភាពស្អាតស្អំក្នុងកីឡា។ 


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានសហការចូលរួមក្នុងពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី និងការសម្ដែងនូវផ្ទាំងទស្សនីយភាពនានាដែលបង្ហាញនូវវប្បធម៌ ប្រពៃណីដ៏ផូរផងរបស់កម្ពុជា។ 

Uploaded image

ការចូលរួមលើកនេះត្រូវបានឯកឧត្ដមឧបនាយករដ្ឋមន្ត្រីសង្កត់ដែរថា មិនត្រឹមសម្រាប់ការប្រកួតប៉ុណ្ណោះទេ តែក៏ជាការរៀនសូត្រពីការរៀបចំដើម្បីកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៩ ហើយសហព័ន្ធនីមួយត្រូវតែពង្រឹងសមត្ថភាពទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនីផងដែរ។

Uploaded image

ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅបារ៉ែន កម្ពុជាបានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនី និងក្រុមសិល្បករ សិល្បការិនី សម្ដែងក្នុងពិធីបិទ សរុប១៥៧នាក់ និងប្រកួតប្រែងលើ១៤ប្រភេទកីឡា៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
523
Singapore
103
Germany
59
United Kingdom
36
Brazil
30
Argentina
17
China
17
Hong Kong
14
France
13
South Korea
11
Colombia
10
Vietnam
9
Japan
8
The Netherlands
8
Sweden
7
Cambodia
7
Belgium
7
Indonesia
6
Bangladesh
6
South Africa
5
Malaysia
5
India
4
Finland
4
Andorra
3
Mexico
3
Chile
3
Pakistan
3
Russia
3
Morocco
3
Venezuela
3
Norway
2
Paraguay
2
Uzbekistan
2
Kenya
2
សរុប
973
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន