Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

លោក ធន់ សុភា ថា កូនក្រុមធ្វើបានបង្ហាញបច្ចេកទេសយ៉ាងល្អក្នុងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្រយកមេដាយមាស

Published on 26-10-2025 1136 មើល

Facebook Twitter or X Instagram

លោក ធន់ សុភា បានថ្លែងអំណរគុណដល់​អ្នកគាំទ្រកម្ពុជាទាំងអស់ក្រោយកូនសិស្សខ្លួន គឺ កីឡាការិនី អ៊ុំ ស្រីពេញ និងកីឡាករ ឆុង វិសាល បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រការប្រកួតគុនខ្មែរព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

Uploaded image

គ្រូបង្វឹកជម្រើសជាតិយុវជនគុនខ្មែរកម្ពុជាថ្លែងថា កូនសិស្សទាំង២ខាងលើបានបង្ហាញបច្ចេកទេសយ៉ាងល្អទាំងការវាយ និងការការពារ ទាំងការវាយចេញ វាយចេញចូល។

Uploaded image

ទាក់ទងទៅនឹងការប្រកួតនេះដែរ កីឡាការិនី អ៊ុំ ស្រីពេញ បានអំពាវនាវសូមការលើកទឹកចិត្តពីអ្នកគាំទ្រនៅកម្ពុជាសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

Uploaded image

សម្រាប់វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា នេះ អ៊ុំ ស្រីពេញ ដែលបានទម្លាក់កីឡាការិនីហ្វីលីពីនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវទល់កីឡាការិនីមកពីប្រទេសកាហ្សាក់ស្ថានដើម្បីដណ្ដើមមេដាយមាស។ ចំណែកកីឡាករ ឆុង វិសាល ដែលទទួលបានជ័យជម្នះ៤ប្រកួតជាប់ៗគ្នានោះ​ត្រូវជួបកីឡាករអ៊ូបេគីស្ថាន។

Uploaded image

ឆុង វិសាល ដែលបានទម្លាក់កីឡាករម៉ុងហ្គោលីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិយាយថា ការប្រកួតទាំងអស់សុទ្ធតែលំបាក តែការប្រឹងប្រែងសម្រាប់ជាតិ និងគ្រួសារជាកត្តាជំរុញចិត្តគេប្រឹងប្រែងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
96
Germany
56
United Kingdom
35
Brazil
29
Argentina
16
China
16
Hong Kong
14
France
13
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Cambodia
7
Bangladesh
6
Japan
6
Indonesia
6
South Africa
5
Malaysia
5
Sweden
5
Belgium
5
India
4
Finland
4
Andorra
3
Morocco
3
Mexico
3
Chile
3
Russia
3
Norway
2
Canada
2
Pakistan
2
Paraguay
2
Kenya
2
United Arab Emirates
2
សរុប
928
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន