Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

មេដាយ៣គ្រឿងប្រជែងបានពីកីឡាយុវជនអាស៊ីជាសមិទ្ធិផលដ៏អស្ចារ្យ និងកំណត់ត្រាថ្មីរបស់គុនខ្មែរ

Published on 29-10-2025 1331 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖កីឡាករកីឡាការិនីប្រដាល់គុនខ្មែរដែលដណ្តើមបានមេដាយប្រាក់និងសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាល្ងាចថ្ងៃទី២៨ ខែ តុលា ជាមួយ២ប្រភេទកីឡាទៀត គឺកីឡាអត្តពលកម្មនិងតេក្វាន់ដូWT ដោយមានការទទួលស្វាគមន៍ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា ។

Uploaded image

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងលើកឡើងថា ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ ពិតជាមានក្តីរំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលមេដាយទាំង៣គ្រឿងដែលអត្តពលិកវ័យក្មេងនៃកីឡាប្រដាល់គុនខ្មែរដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣យកមកជូនជាតិ។

Uploaded image

ឯកឧត្តម បានចាត់ទុកមេដាយ៣គ្រឿង ប្រាក់២និងសំរឹទ្ធ១គ្រឿង ដែលអត្តពលិកគុនខ្មែរដណ្តើមបានពីកីឡាទ្វីបអាស៊ីនេះ គឺជាសមិទ្ធិផលជោគជ័យដ៏ធំធេងមួយ ដ្បិតកម្ពុជាយើងបានចូលរួម២លើកកន្លងមក តែគុនខ្មែរទើបតែបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍លើកទី៣នេះ ថែមទាំងប្រជែងដណ្តើមបានមេដាយជូនជាតិ។ 

ឯកឧត្តម ថា ការដណ្ដើមបានមេដាយ៣គ្រឿងនេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យជាកំណត់ត្រាថ្មីដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីវ័យក្មេងរហូតទទួលបានជូនជាតិ។

Uploaded image

ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានយកបទពិសោធន៍កីឡាយុវជនអាស៊ីលើកទី៣នេះ ជាយុទ្ធសាស្រ្តពង្រឹងត្រៀមខ្លួនសម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនីគុនខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីក្រោយៗទៀត។ ដ្បិតបទពិសោធន៍លើកទី៣នេះ គឺយើងមើលឃើញនូវចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវតែកែលម្អ ដើម្បីយកឈ្នះពួកគាត់ក្នុងព្រឹត្តិការណ៍ប្រកួតនៅពេលអនាគ។

Uploaded image

ទន្ទឹមជាមួយគ្នានេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើ ក៏មានគម្រោងផ្តល់ជូននូវថវិកាលើកទឹកមួយចំនួនដល់អត្តពលិកទាំង៣រូបដែលដណ្តើមបានមេដាយបន្ថែមពីថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា និងសប្បុរសជន ដើម្បីលើកទឹកឱ្យពួកគាត់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ដុសខាតសមត្ថភាពក្លាយជាកីឡាករកីឡាការិនីគុនខ្មែរកាន់តែមានសក្កានុពល។

Uploaded image

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ដែលព្រះរាជណាចក្របារ៉ែន ទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានប្រទេសចូលរួមចំនួន៤៥ប្រទេស កម្ពុជាបានបញ្ជួនប្រភេទកីឡាចូលរួមចំនួន១៤ ក្នុងនោះ កម្ពុជាទើបតែទទួលបានមេដាយ៤គ្រឿងនៅឡើយទេ ។ ហើយ មេដាយ៤គ្រឿងនោះ គឺកីឡាករប្រដាល់គុនខ្មែរដណ្តើមបាន៣គ្រឿង ក្នុងនោះមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ខណៈ១គ្រឿងទៀតដណ្តើមបានដោយកីឡាបញ្ចស៊ីឡាត់៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
502
Singapore
96
Germany
56
United Kingdom
34
Brazil
29
Argentina
16
China
16
Hong Kong
14
France
13
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Cambodia
7
Bangladesh
6
Japan
6
Indonesia
6
South Africa
5
Malaysia
5
Sweden
5
Belgium
5
India
4
Finland
4
Andorra
3
Morocco
3
Mexico
3
Chile
3
Russia
3
Norway
2
Canada
2
Pakistan
2
Paraguay
2
Kenya
2
United Arab Emirates
2
សរុប
926
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន