Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

Rooney រំឭកដៃគូប្រយុទ្ធយល់ចិត្តបំផុតកាលនៅ Man UTD តែមិនមែនជា Ronaldo

Published on 01-11-2025 1217 មើល

Facebook Twitter or X Instagram

តីតខ្សែប្រយុទ្ធ Wayne Rooney បង្ហើបថា Carlos Tevez គឺជាដៃគូខ្សែប្រយុទ្ធដែលមានភាពយល់ចិត្តគ្នាបំផុតកាលនៅ Manchester United ពីចន្លោះឆ្នាំ២០០៧ដល់២០០៩។

Uploaded image

វីរបុរសបាល់ទាត់អង់គ្លេសបាននិយាយក្នុងកម្មវិធី The Wayne Rooney Show "៖ ខ្ញុំចូលចិត្តការលេងជាមួយ Carlos។ ពេលគាត់មកដល់ សារព័ត៌មាននិយាយថា គាត់តូចពេក ធ្វើដៃគូគ្នាមិនកើតទេ។ តែដល់ពេលលេងជាក់ស្ដែង គឺផ្ទុយពីសារព័ត៌មានគិតទៅវិញ។ យើងទាំងពីរនាក់សុទ្ធតែរឹងមាំ ម៉ឺងម៉ាត់ ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែង ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក។ ម្នាក់លេងលេខ ៩ ម្នាក់ទៀតទម្លាក់ខ្លួនចុះដូចលេខ ១០ ចល័តគ្រប់ពេល ហើយអ្វីៗកើតឡើងដោយធម្មជាតិ។"


Rooney និង Tevez គឺជាដៃគូសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់ Man UTD អំឡុងឆ្នាំ ២០០៧ដល់២០០៩ និងមានការសហការពី Cristiano Ronaldo បានបង្កើតជាកម្លាំងប្រយុទ្ធដ៏មុតស្រួច ជួយឱ្យក្រុមបិសាចក្រហម ឈ្នះពានរង្វាន់ Premier League ពីរលើកជាប់ៗគ្នា និង UEFA Champions League ឆ្នាំ ២០០៨។ អ្នកទាំង២រកគ្រាប់បាល់សរុប៤៧គ្រាប់ និងជាកម្លាំងសំខាន់របស់អ្នកចាត់ការ Sir Alex Ferguson។


ទោះបីមានការរួមចំណែកច្រើនពី Cristiano Ronaldo ប៉ុន្តែ Rooney យល់ថា Tevez ទៅវិញទេ ដែលជាដៃគូសំខាន់បំផុតជួយឱ្យគេលេចធ្លោ។ 


"ខ្ញុំធ្លាប់មាន២រដូវកាលដែរដែលរកបានលើស៣០គ្រាប់ក្នុងនាមជាខ្សែបម្រើ តែនិយាយឱ្យស្មោះត្រង់ទៅ ក៏ធុញដែរ។ ខ្ញុំចូលចិត្តលេង ចូលចិត្តបញ្ជូន សម្របសម្រួល និងចលនា។ Tevez ជួយខ្ញុំរឿងហ្នឹងបានច្រើន។" នេះជាការបញ្ជាក់បន្ថែមរបស់ Rooney។


Carlos Tevez បានចាកចេញពី Manchester United នាដំណាច់រដូវកាល២០០៨/២០០៩ ដោយចូលរួមជាមួយក្រុមគូប្រជែងរួមក្រុង គឺ Manchester City មុនបន្តទៅ Juventus និង Boca Juniors ហើយគេបានចូលនិវត្តន៍ក្នុងឆ្នាំ២០២២។


Rooney សង្កត់ធ្ងន់ថា ទោះបីពួកគេលេងជាមួយគ្នាបានតែ២ឆ្នាំ ប៉ុន្តែវាបានក្លាយជាចំណងមិត្តភាពដ៏ពិសេសបំផុត៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

4 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
234
Singapore
60
Germany
40
China
38
Brazil
19
France
16
Ireland
8
Hong Kong
8
United Kingdom
7
The Netherlands
7
Cambodia
6
Japan
6
South Korea
6
India
5
Canada
4
Sweden
4
Philippines
3
Finland
3
Argentina
3
Switzerland
3
Chile
2
Spain
2
Czechia
2
Norway
2
Italy
2
Türkiye
2
Morocco
2
Mexico
2
Kenya
2
Bangladesh
2
Malaysia
1
Vietnam
1
Belgium
1
Dominican Republic
1
សរុប
524
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.