Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការប្រកួតកូនគោលជើងឯក“VATTANAC LEGENDS CHAMPIONSHIP 2025នឹងផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជាបានកាន់តែច្បាស់

Published on 03-11-2025 986 មើល

Facebook Twitter or X Instagram

ភ្នំពេញៈឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា 

និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងលើកឡើងថា ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯក“VATTANAC LEGENDS CHAMPIONSHIP 2025  គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ ។

Uploaded image


ការថ្លែងរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន“VATTANAC LEGENDS CHAMPIONSHIP 2025” នាល្ងាចថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនគោល Vattanac Golf Resort។

Uploaded image


ឯកឧត្តម ទេសរដ្ឋមន្រ្តីថា កិច្ចសហការវាងក្រុមហ៊ុន Vattanac Golf Resort និង Legends Tour ដែលមានមូលដ្ឋាននៅអឺរ៉ុប ក្នុងការនាំយកនូវព្រឹត្តការណ៍វាយកូនគោលទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញកម្រិតពិភពលោកនេះ នឹងមានវត្តមានកីឡាករវាយកូនគោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ និងបុគ្គលមានឥទ្ធិពលជាច្រើនមកចូលរួមប្រកួត។

Uploaded image


ព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនេះមិនត្រឹមតែផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្សាយទៅកាន់ទ្វីបអាស៊ី អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗដើម្បីឲ្យឃើញពីសក្តានុពលកម្ពុជា ដែលនឹងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈការផ្សាយនៅលើកញ្ចក់ទូរទស្សន៍កីឡាអន្តរជាតិធំៗ សារព័ត៌មានកីឡាអន្តរជាតិ បណ្តាញសង្គម និងការទស្សនាដោយផ្ទាល់ផងដែរ។

Uploaded image

ទន្ទឹមនឹងនេះ ការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនគោលដ៏ធំនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជាក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតពិភពលោកជាមួយនឹងទីលានវាយកូនគោលកម្រិតស្តង់ដាអន្តរជាតិ របស់ Vattanac Golf Resort សណ្ឋាគារប្រណិត ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ F4 ដ៏ថ្មីសន្លាងរបស់កម្ពុជា ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់ការហោះហើររបស់ប្រតិភូកីឡាអន្តរជាតិមកពីជុំវិញពិភពលោក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានចាត់ទុក ការទទួលស្គាល់ជាសកលអំពីការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនៅកម្ពុជា, ផ្សព្វផ្សាយកីឡាទេសចរណ៍បែបប្រណីត, ជំរុញកំណើន សេដ្ឋកិច្ច និងទាក់ទាញវិនិយោគ, លើកស្ទួយវប្បធម៌ និងបដិសណ្ឋារកិច្ច, អភិវឌ្ឍកីឡាវាយកូនគោលកម្ពុជា,បង្ហាញអំពីគុណភាពនៃបទពិសោធន៍ដែលមាននៅកម្ពុជា និងផ្សព្វផ្សាយទៅកាន់អ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក ផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនេះមកកម្ពុជា។

Uploaded image

ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បានចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្នុងការអនុញ្ញាតឱ្យប្រតិភូកីឡាវាយកូនគោលអន្តរជាតិ ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជាការផ្តល់កិត្តិយស និងលើកទឹកចិត្តដល់កីឡាករអន្តរជាតិទាំងអស់ដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ផងដែរ។  ពិសេសជាងនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលនេះ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសចូលរួមវាយកូនគោលជាមួយកីឡាករអាជីពអន្តរជាតិ និងកីឡាករ ជម្រើសជាតិកម្ពុជា រួមជាមួយអង្គទូតនានាប្រចាំកម្ពុជា និងឥស្សរជនជាន់ខ្ពស់  សំខាន់ៗ ផងដែរ។ 

Uploaded image

នាឱកាសនោះ ឯកឧត្តម បានស្នើសុំឱ្យក្រុមហ៊ុន Vattanac Golf Resort សហការជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងការសម្របសម្រួលការងារគ្រប់បែបយ៉ាងចាប់តាំងពីការសម្រួលដល់ការស្នាក់នៅ ហូបចុក ដឹកជញ្ជូន បដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធសុខាភិបាល សន្តិសុខសុវត្ថិភាព និងការងាររៀបចំទីលានប្រកួត ដើម្បីធានាឱ្យដំណើរការនៃការប្រកួតកីឡាវាយកូនគោលជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

Uploaded image

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលជើងឯកវឌ្ឍនៈឡេជិន ដែលក្រុមហ៊ុន Vattanac Golf Resort បានចាប់ដៃគូជាមួយ Legends Tour និងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡា             វាយកូនគោលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនគោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៣        ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន Vattanac Golf Resort។

អត្ថបទពាក់ព័ន្ធ

សាកលវិទ្យាល័យចំនួន៦ចូលរួមប្រកួតកីឡាការ៉ាតេឧត្ដមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦

59 នាទីមុន

អង្គការសាមគ្គីអូឡាំពិកអន្តរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ និងអ...

1 ម៉ោងមុន

កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា បានមេដាយប្រាក់ពីការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោក...

8 ម៉ោងមុន

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ នៅខេត...

1 ថ្ងៃមុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

ងិន សុបញ្ញា (រដ្ឋបាល) : +855 12 79 79 44

យឺន ពន្លឺ (ព័ត៌មាន) : +855 17 61 35 78

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
429
Singapore
136
Germany
42
Vietnam
37
China
36
Cambodia
35
France
13
Brazil
10
The Netherlands
9
Bangladesh
7
Russia
6
Hong Kong
6
South Korea
6
United Kingdom
5
Japan
4
Ireland
4
Chile
4
Malaysia
3
South Africa
3
Argentina
3
Colombia
3
Pakistan
3
Canada
3
Philippines
2
Finland
2
Denmark
2
Italy
2
Iraq
2
Syria
2
Indonesia
2
Norway
2
Ivory Coast
1
Morocco
1
Switzerland
1
សរុប
846
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.