Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វត្តមានសាលាកីឡាគុណធម៌ជាគំរូសម្រាប់អ្នកវិនិយោគងាកមកផ្ដោតលើការបង្កើតសាលាកីឡាឱ្យបានច្រើន

Published on 16-11-2025 865 មើល

Facebook Twitter or X Instagram

ក្នុងពិធីសម្ពោធជាផ្លូវការសាលាកីឡាគុណធម៌ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាឯកជនដ៏ធំទី១មួយនៅកម្ពុជាហើយក៏ជាគំរូដល់អ្នកវិនិយោគងាកមកវិនិយោគលើការបង្កើតសាលាកីឡាឱ្យបានច្រើន។ 

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់បែបនេះ "៖ វត្តមានសាលាកីឡាគុណធម៌ គឺជាគំរូមួយដ៏ល្អសម្រាប់អ្នកវិនិយោគទាំងអស់ ឬអ្នកចូលចិត្តស្រលាញ់អាជីវកម្មសាលាកីឡាបែបនេះឱ្យយកគំរូតាម ឬរៀបចំបង្កើតសាលាកីឡាឱ្យបានច្រើន ព្រោះសាលាកីឡាក៏អាចអប់រំកុមារ និង យុវជន។ ធាតុផ្សំនៃការអប់រំ គឺមានការអប់រំផ្នែកចំណេះដឹង ចំណេះធ្វើ និង ចរិយាធម៌។ ប៉ុន្តែការអប់រំខាងផ្នែកកាយសម្បទា គឺជាការអប់រំដ៏សំខាន់មួយដែលអាចឱ្យមនុស្សគ្រប់រូបមានសុខភាពផ្លូវចិត្ត និង ផ្លូវកាយបានល្អ មានបញ្ញាវាងវៃក្នុងការសិក្សា។ ប្រសិនបើយើងមានជំងឺ ប្រាកដជាពិបាកក្នុងការសិក្សា។

Uploaded image

ដូច្នេះនេះជាចំណុចដែលក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់នូវសកម្មភាពអប់រំកាយ និងកីឡា នៅគ្រប់សាលាទាំងអស់ទូទាំងប្រទេស ហើយកំពុងតែធ្វើការយ៉ាងសកម្មផ្លាស់ប្ដូរសកម្មភាពអប់រំកាយ និងកីឡា នៅសាលាទាំងអស់នៅកម្ពុជា។ ដើម្បីលើកស្ទួយមូលដ្ឋានគ្រឹះអប់រំកាយ និងកីឡា ដល់ប្អូនៗឱ្យបានសប្បាយរីករាយផង បាត់ស្ត្រេស មានសុខភាពល្អ បញ្ញាស្មារតីភ្លឺថ្លា គឺមានតែសាលាកីឡាដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។"

Uploaded image

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ការសិក្សាចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់ដែរ អ្វីសំខាន់ថែមទៀតនោះ គឺវិន័យ ព្រោះវិន័យក៏កើតចេញពីសកម្មភាពកីឡា ដែលទាមទារឱ្យអ្នកកីឡាត្រូវមានវិន័យ។ ឯកឧត្ដម បានលើកទឹកចិត្តកុមារទាំងអស់ខិតខំប្រឹងប្រែង ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិ។ 

Uploaded image

លោកបណ្ឌិត សេង ប៊ុនសុង នាយកគ្រប់គ្រងសាលាកីឡាគុណធម៌មានប្រសាសន៍ថា សាលាកីឡាគុណធម៌ គឺជាសាលាកីឡាដំបូង គេមានតែមួយគត់ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលមានកម្មវិធីសិក្សា និង ហ្វឹកហាត់លេងកីឡាពេញម៉ោង និង ពោរពេញដោយជំនាញវិជ្ជាជីវៈកីឡា។

Uploaded image

សាលាកីឡាគុណធម៌ មានអភិក្រម បីសំខាន់ គឺ វិន័យ គុណធម៌ និង ការពារខ្លួន ។ គោលដៅចម្បងរបស់សាលាកីឡាគុណធម៌ គឺចូលរួមជាមួយរាជរដ្ឋាភិបាល វិស័យអប់រំ យុវជន និងកីឡា និង អប់រំសុខុមាលភាពសាធារណៈជូនសង្គមជាតិ តាមរយៈការ អប់រំកុមារ យុវជន ប្រជាពលរដ្ឋ ឱ្យធ្វើសកម្មភាព រាងកាយ សកម្មភាពផ្លូវចិត្ត ដើម្បីទទួលបាន មកវិញនូវគុណភាពជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អបរិបូរណ៍ ឈានទៅជួយកសាងកម្លាំងផលិតភាពសេដ្ឋកិច្ចឱ្យ​បានខ្លាំងក្លាថែមទៀត។

Uploaded image

លោកបណ្ឌិត សេង ប៊ុនសុង បញ្ជាក់បន្ថែមថា សាលាកីឡាគុណធម៌ បានដំណើរការជាបណ្តើរៗ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤។ បច្ចុប្បន្ន សាលាកីឡាគុណធម៌ មានសិស្សហាត់ក្បាច់គុនចំនួន ប្រមាណ ៦០នាក់ ដែលមានកម្មវិធីហ្វឹកហាត់ ដូចជា កីឡាគុនល្បុក្កតោ កីឡាគុនខ្មែរ កីឡាតេក្វាន់ដូ កីឡាការ៉ាត កីឡាគុនចម្រុះ កីឡារាំ និងលំហាត់ប្រាណសុខភាព៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
96
Germany
56
United Kingdom
35
Brazil
29
Argentina
16
China
16
Hong Kong
14
France
13
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Cambodia
7
Bangladesh
6
Japan
6
Indonesia
6
South Africa
5
Malaysia
5
Sweden
5
Belgium
5
India
4
Finland
4
Andorra
3
Morocco
3
Mexico
3
Chile
3
Russia
3
Norway
2
Canada
2
Pakistan
2
Paraguay
2
Kenya
2
United Arab Emirates
2
សរុប
928
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន