Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អត្តពលិកវាយកូនបាល់២១ប្រទេស កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា

Published on 17-11-2025 797 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ សប្តាហ៍ទី១ បានបិទបញ្ចប់ដោយជោគជ័យ នៅចុងសប្តាហ៍នេះកន្លងទៅនេះ មានបណ្ដាលអត្តលិកដែលចូលរួមប្រមាណ២១បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរីករាយ។

Uploaded image

អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍ថា៖ ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ បានបិទព្រឹត្តិការណ៍នេះនៅសប្តាហ៍ទី១ ដែលបានប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០-១៥ ខែវិច្ឆិកា ហើយសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកបន្ថែមថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់មកពី ២១ប្រទេស ដែលមានកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពានរង្វាន់ ទេព ឃុនណា ដែលធ្វើឡើងដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នាពេលបច្ចុប្បន្ននេះទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ស្របពេលដែលបណ្តាប្រតិភូកីឡាករ កីឡាការិនីមកពី ២១ប្រទេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងរីករាយ។

Uploaded image

អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធអន្តរជាតិ និងប្រតិភូមកពីប្រទេសនានាទុកចិត្តខ្ពស់ចំពោះសុខសន្តិភាពរបស់កម្ពុជា ក៏ដូចជាគុណភាពនៃការរៀបចំរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផងដែរ ដោយសារតែកម្ពុជាធ្លាប់បានរៀបចំជាច្រើនលើកមកហើយ។

ចំពោះអត្តពលិកម្ចាស់ផ្ទះកម្ពុជាដែលចូលរួមចំនួន៣នាក់ត្រូវបានលោកអគ្គលេខាធិការគូសបញ្ជាក់ថា ពួកគាត់មិនត្រឹមតែអាចទប់ទល់បានជាមួយគូប្រកួតអន្តរជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែមានប្រកួតខ្លះក៏ឈ្នះដែរ ដូច្នេះ លោកបានមើលឃើញពីភាពរីកចម្រើន និងគុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាកាន់តែល្អប្រសើរផងដែរ។

Uploaded image

គួបញ្ជាក់ផងដែរថា៖ ការប្រកួតសប្តាហ៍ទី២ កំពុងបន្តការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

2 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
503
Singapore
96
Germany
56
United Kingdom
34
Brazil
29
Argentina
16
China
16
Hong Kong
14
France
13
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Cambodia
7
Bangladesh
6
Japan
6
Indonesia
6
South Africa
5
Malaysia
5
Sweden
5
Belgium
5
India
4
Finland
4
Andorra
3
Morocco
3
Mexico
3
Chile
3
Russia
3
Norway
2
Canada
2
Pakistan
2
Paraguay
2
Kenya
2
United Arab Emirates
2
សរុប
927
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន