Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

NOCC ចាប់ផ្ដើមបញ្ជ្រាបកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

Published on 09-12-2025 1424 មើល

Facebook Twitter or X Instagram

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាប់ផ្ដើមយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក(OVEP) ឆ្នាំ២០២៥ ដោយផ្ដើមពីរាជធានីភ្នំពេញ មុនគេ នៅថ្ងៃទី៩ ខែធ្នូនេះ នៅអនុវិទ្យាល័យចតុមុខ ដោយមានសិស្សានុសិស្សប្រមាណ ១០០នាក់ចូលរួម។

Uploaded image

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាវាគ្មិនប្រចាំកម្មវិធីនេះ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអូឡាំពិកកម្ពុជា នៅថ្ងៃនេះ ក្រុមការងាររៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក បានចុះរៀបចំកម្មវិធីដំបូង នៅអនុវិទ្យាល័យចតុមុខ ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីគុណតម្លៃពូឡាំពិក ក៏ដូចជាប្រវត្តិកកើតចលនាអូឡាំពិក តាំងពីសម័យបុរាណ រហូតសម័យទំនើប។

Uploaded image

នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំឡើង ដើម្បីបញ្ជ្រាបការយល់ដឹងអអំពីគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស ក៏ដូចជាជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ ឆ្នាំនេះ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយយុទ្ធនាការដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។

Uploaded image

 ឯកឧត្តមទីប្រឹក្សាបានគូសបញ្ជាក់ទៀតថា សម្រាប់កម្មវិធី OVEP ឆ្នាំនេះ គ្រោងនឹងរៀបចំចំនួន ៨ សាលា កំឡុងខែធ្នូ ឆ្នាំ២០២៥ នេះ ក្នុងនោះមាន ៥សាលាគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញ និង ៣សាលាទៀត នឹងរៀបចំនៅតាមបណ្ដាលខេត្តជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ។ ជាមួយគ្នា មុនចាប់ផ្ដើមកម្មវិធី ក្រុមការងារ ក៏បានរៀបចំពិធីស្មឹងស្មាធរយៈពេល ១នាទី ដើម្បីគោរពដួងវិញ្ញាណក្ខន្ដប្រជាពលរដ្ឋខ្មែរស្លូតត្រង់ និងវីរកងទ័ព ដែលបានលះបង់ជីវិត ក្នុងការការពារបូរណភាពទឹកដីជាតិ នៅតាមព្រំដែនផងដែរ៕

Uploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
469
Singapore
90
Germany
55
United Kingdom
31
Brazil
26
Argentina
16
China
15
France
12
Hong Kong
12
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Bangladesh
6
Indonesia
5
Japan
5
Sweden
5
Cambodia
5
Belgium
5
Finland
4
India
4
South Africa
4
Malaysia
3
Mexico
3
Chile
3
Morocco
3
Andorra
3
Russia
3
Canada
2
Uzbekistan
2
Paraguay
2
United Arab Emirates
2
Venezuela
2
Israel
2
សរុប
864
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន