Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

អូឡាំពិកអូស្ត្រាលី AOC ប្រកាសនឹងផ្តល់ ៣៣,៣៤លានដុល្លារ សម្រាប់អត្តពលិកចូលរួមអូឡាំពិកទីក្រុង Brisbane 2032

Published on 11-12-2025 935 មើល

Facebook Twitter or X Instagram

(អូស្រ្តាលី)៖ គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី (Australian Olympic Committee) បានប្រកាសពីការផ្តល់មូលនិធិថ្មីចំនួន ៣៣,៣៤លានដុល្លារ សម្រាប់ជំនួយដល់អត្តពលិកមុនការចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុង Brisbane 2032 ។


ថវិកានេះក៏រួមទាំងជំនួយសម្រាប់ការចូលនិវត្តន៍របស់អត្តពលិកអូឡាំពិក និងជារង្វាន់សាច់ប្រាក់ ដើម្បីជួយអត្តពលិកឱ្យវិលត្រឡប់ទៅការប្រកួតកំពូលវិញបន្ទាប់ពីមានកូន។


មូលនិធិនេះបង្កើតឡើងដោយជំនួយឥតសំណងចំនួន ២០លានដុល្លារអូស្ត្រាលី ពីមូលនិធិអូឡាំពិកអូស្ត្រាលី Australian Olympic Foundation (AOF) នឹងផ្តល់ប្រាក់ចំនួន ៥.០០០ដុល្លារអូស្ត្រាលី ដល់អត្តពលិកគ្រប់រូបដែលត្រូវបានជ្រើសរើសសម្រាប់ចូលរួមប្រជែងព្រឹត្តិការណ៍អូឡាំពិក ចាប់ពីព្រឹត្តិការណ៍កីឡារដូវរងា Milano Cortina 2026 រហូតដល់ព្រឹត្តិការណ៍កីឡា Brisbane 2023 ។


សូមជម្រាបផងថា ប្រទេសអូស្រ្តាលី ធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០០០ ជាមួយគ្នានោះ ស្ថាប័នមូលនិធិអូឡាំពិកអូស្ត្រាលី Australian Olympic Foundation (AOF) ឥឡូវនេះមានទ្រព្យសកម្មសុទ្ធចំនួន ២០០លានដុល្លារអូស្ត្រាលី ដែលជាផ្នែកមួយនៃគោលការណ៍បែងចែកប្រាក់ចំណូលនៃការរៀបចំការប្រកួត ។

ហើយទឹកប្រាក់សុទ្ធពីមូលនិធិនៅពេលខាងមុខ ដែលទទួលបានពីការផ្តល់ជំនួយសប្បុរសធម៌ នឹងត្រូវបានបន្ថែមទៅលើជំនួយរបស់ស្ថាប័ន (AOC) ដែលបានបង្កើតឡើងរួច និងមូលនិធិរបស់រដ្ឋាភិបាលកណ្តាលសម្រាប់អត្តពលិកអូឡាំពិក ។


កាលចុងឆ្នាំ២០២៤ គណៈកម្មការសហព័ន្ធបានប្តេជ្ញាផ្តល់មូលនិធិចំនួន ៣៨៥លានដុល្លារអូស្ត្រាលីសម្រាប់កីឡាដែលមានដំណើរការខ្ពស់ក្នុងរយៈពេល ១៨ខែបន្ទាប់ ដែលជាគោលដៅដ៏សមរម្យក្នុងមានប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ នៅលើទឹកដីកំណើតរបស់ខ្លួន ៕ ប្រភពពី​ Freshnews

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

4 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
234
Singapore
61
Germany
40
China
38
Brazil
19
France
16
Ireland
8
Hong Kong
8
United Kingdom
7
The Netherlands
7
Cambodia
6
Japan
6
South Korea
6
India
5
Canada
4
Sweden
4
Philippines
3
Finland
3
Argentina
3
Switzerland
3
Chile
2
Spain
2
Czechia
2
Norway
2
Italy
2
Türkiye
2
Morocco
2
Mexico
2
Kenya
2
Bangladesh
2
Malaysia
1
Vietnam
1
Belgium
1
Dominican Republic
1
សរុប
525
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.