Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំកីឡាខេត្តកំពង់ឆ្នាំងរំពឹងសិស្សានុសិស្សយល់ដឹងបានច្រើនថែមទៀតពីគុណតម្លៃកីឡា

Published on 18-12-2025 1037 មើល

Facebook Twitter or X Instagram

លោក នង សារុន ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ឆ្នាំង បានបង្ហាញក្ដីសោមនស្សរីករាយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំវគ្គអប់រំគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្សក្នុងខេត្តរបស់លោកនៅវិទ្យាល័យ ព្រះបាទសុរាម្រឹត នៅរសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ ២០២៥។

Uploaded image

លោកប្រធានការិយាល័យយល់ឃើញថា វគ្គអប់រំគុណតម្លៃអូឡាំពិកនឹងបំផុសគំនិត និងចំណេះដឹងដល់ពីកីឡាក៏ដូចជាចលនាអូឡាំពិកដល់សិស្សានុសិស្ស ហើយពួកគេនឹងផ្សព្វផ្សាយដល់មិត្តភក្ដិបន្ត។ លោកថា នេះជាលើកដំបូងហើយដែលសិស្សានុសិស្សខេត្តរបស់លោកទទួលបានការចែករំលែកចេះដឹងពីចលនាអូឡាំពិក។ លោករំពឹងថា សិស្សានុសិស្សរបស់លោកនឹងយល់ដឹងថែមទៀតពីគុណតម្លៃនៃការលេងកីឡា។

Uploaded image

លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសឱ្យដឹងថា សិស្សានុសិស្សបានដឹងពីតម្លៃស្នូលនៃចលនាអូឡាំពិក និងអាចអនុវត្តក្នុងការសិក្សាប្រចាំថ្ងៃរបស់ពួកគេ។ គុណតម្លៃស្នូលនេះមានដូចជា ឧត្តមភាព មិត្តភាព និងការគោរពៗគ្នាទៅវិញទៅមកដែលសិស្សានុសិស្សអាចអនុវត្តក្នុងសិក្សា នកងជីវិតប្រចាំថ្ងៃបាន។

Uploaded image

កំពង់ឆ្នាំង គឺជាខេត្តមួយទៀតហើយនៃយុទ្ធនាការផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិក ក្នុងសប្ដាហ៍នេះ បន្ទាប់ពីខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ៕

Uploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
310
Singapore
77
China
52
Germany
43
Brazil
24
France
20
Ireland
8
Hong Kong
8
United Kingdom
7
The Netherlands
7
South Korea
7
India
7
Cambodia
7
Sweden
6
Canada
6
Japan
6
Philippines
3
Argentina
3
Morocco
3
Switzerland
3
Kenya
3
Türkiye
3
Finland
3
Spain
3
Czechia
2
Chile
2
Kazakhstan
2
Belgium
2
Thailand
2
Italy
2
Jamaica
2
Mexico
2
Bangladesh
2
Norway
2
សរុប
665
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.