Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ថ្នាក់ដឹកនាំប្រដាល់សកលកម្ពុជាផ្ដាំផ្ញើដល់គ្រូបង្វឹកត្រូវចេះច្នៃប្រឌិតមេរៀនបន្ថែមទៀតសម្រាប់សិស្ស

Published on 20-12-2025 1242 មើល

Facebook Twitter or X Instagram

សិក្ខាកាមដែលជា គ្រូបង្វឹក និងកីឡាករ ក៏ដូចជា កីឡាករ កីឡាការិនី ប្រដាល់សកលជម្រើសជាតិកម្ពុជា បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតជាតិ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

Uploaded image

លោក រាជ សុផែន អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា តំណាង ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីសំណាក់សិក្ខាកាមដែលក្នុងនោះមួយចំនួនពុំមែនជាកីឡាករប្រដាល់សកលអាជីពទេ តែអាចក្រេបជញ្ជក់បានមេរៀនល្អៗពីគ្រូឧទ្ទេសដើម្បីអភិវឌ្ឍខ្លួនទៅកាន់កម្រិតអាជីព។

Uploaded image

ទន្ទឹមនឹងនេះដែរ លោកអនុប្រធានសហព័ន្ធបានផ្ដាំផ្ញើគ្រូបង្វឹកទាំងអស់ ត្រូវប្រឹងប្រែងច្នៃប្រឌិតមេរៀន ជាពិសេសបំបែកបច្ចេកទេសពីការចែករំលែកក្នុង វគ្គបណ្ដុះបណ្តាលនេះ យកទៅបង្ហាត់កូនសិស្សខ្លួនឱ្យបានកាន់តែល្អ។

Uploaded image

លោក Russell Stutely គ្រូឧទ្ទេសប្រចាំវគ្គបានទទូច កីឡាករ កីឡាការិនី រក្សាភាពជាអាជីពរបស់ខ្លួន និងខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយលោកគ្រូៗយកមេរៀន និងតិចនិចពីវគ្គបណ្ដុះបណ្ដាលនេះ ទៅបង្ហាត់បន្តដល់សិស្សរបស់ខ្លួន។

Uploaded image

គួរដឹងដែរថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិ ២០២៥ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែធ្នូ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បញ្ជាក់ថា អ្វីដែលសំខាន់ពីលើការរៀបចំការប្រកួតទៅទៀតនោះ គឺសហព័ន្ធបានបង្កើតមូលនិធិដើម្បីជួយដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកខ្មែរដែលរងទុក្ខដោយការឈ្លានពានយ៉ាងអយុត្តិធម៌ ពីសំណាក់ ប្រទេសថៃ។ ក្នុងនោះ  សហព័ន្ធបានដាក់លក់អាវរបស់សហព័ន្ធដល់មហាជន ហើយនៅថ្ងៃប្រកួតក៏នឹងមានការលក់ដូចគ្នា។ ថវិកាដែលទទួលបាន​នឹងត្រូវបង្វែចូល​ជាមូលនិធិដល់​វីរៈកងទ័ព និងប្រជាជនភៀសសឹក៕

Uploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
461
Singapore
90
Germany
55
United Kingdom
31
Brazil
26
Argentina
16
China
15
France
12
Hong Kong
12
South Korea
11
Colombia
10
The Netherlands
8
Vietnam
8
Bangladesh
6
Indonesia
5
Japan
5
Sweden
5
Cambodia
5
Belgium
5
Finland
4
India
4
South Africa
4
Malaysia
3
Mexico
3
Chile
3
Morocco
3
Andorra
3
Russia
3
Canada
2
Uzbekistan
2
Paraguay
2
United Arab Emirates
2
Venezuela
2
Israel
2
សរុប
856
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន