Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ២០២៦ រក្សាបានចំនួនចូលរួមយ៉ាងផុសផុសដោយសារទំនុកចិត្តខ្ពស់ចំពោះការរៀបចំ

Published on 06-01-2026 773 មើល

Facebook Twitter or X Instagram

ទោះបីស្ថិតក្នុងការលំបាកពីការឈ្លានពានពីប្រទេសថៃ នាពេលថ្មីៗនេះ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ឬ Angkor Ultra Trail 2026 នៅតែអាចរក្សាបាននៅចំនួនអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនផុសផុល។ ជាក់ស្ដែង គិតមកទល់ពេលនេះ អ្នកចុះឈ្មោះចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ មានចំនួន១២២៩នាក់ហើយ ហើយគណៈកម្មការរៀបចំរំពឹងថា អ្នកចូលរួមនៅថ្ងៃប្រកួតជាក់ស្ដែង អាចមានចំនួនខ្ទង់១៥០០នាក់។ ក្នុងនោះអ្នករត់ជនជាតិខ្មែរមានជាង៥០០នាក់ ជនជាតិបារាំងឈរលំដាប់ទី២ មានជាង៤០០នាក់ តាមពីក្រោយដោយជនជាតិវៀតណាម។

Uploaded image

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការរក្សាបាននូវចំនួនយ៉ាងផុសផុលបែបនេះ ដោយសារតែការមានទំនុកចិត្តពីអ្នកចុះឈ្មោះ។ ជាក់ស្ដែង តំបន់ទេសចរណ៍ខេត្តសៀមរាបនៅតែទទួលបានទេសចរបរទេសយ៉ាងច្រើនកុះករ ជាហេតុធ្វើឱ្យអ្នកចុះឈ្មោះមានទំនុកចិត្តលើសុខសុវត្ថិភាពនៃការចូលរួម។ ទន្ទឹមនឹងនេះការរៀបចំដ៏ល្អក្រុមហ៊ុន Phoenix Voyages ដែលមានលោក Edouard George ជាប្រធាន លោក JEAN CLAUDE LE CORNEC ជាប្រធានប្រតិបត្តិការ និង លោក LE DIZES LUDOVIC ជាអ្នកចាត់ការទូទៅក៏បានផ្ដល់ភាពកក់ក្ដៅដល់អ្នកចូលរួមផងដែរ។ 


ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៩ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមករា លើទឹកដីខេត្តសៀមរាប។ ទិវារត់ប្រណាំងប្រចាំឆ្នាំនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ជាពិសេសនៅតំបន់អង្គរ និងជួយដល់សកម្មភាពមនុស្សធម៌។ ជាក់ស្ដែង Phoenix Voyages នឹងជួយដល់ការជួសជុលសាលារៀន សាងសង់អណ្ដូង និងសម្ភារៈសិក្សាជាច្រើនទៀតនៅស្រុកពួក ខេត្តសៀមរាប។ 

Uploaded image

សម្រាប់វិញ្ញាសានៃការប្រកួតមាន១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ។  ព្រឹត្តិការណ៍នេះក៏ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងការជំរុញយ៉ាងខ្លាំងពីឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធនឹងប្រឹងប្រែងរៀបចំឱ្យបានយ៉ាងល្អសម្រាប់ទិវារត់ប្រណាំងដែលផ្សារភ្ជាប់នឹងធម្មជាតិមួយនេះ។ 


ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា វត្តមានដ៏ច្រើនពីអ្នកចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរនឹងជំរុញសន្ទុះទេសចរណ៍នៅខេត្តសៀមរាបបានកាន់តែខ្លាំងក្លា ព្រោះមិនត្រឹមតែមានអ្នកចុះឈ្មោះចូលរួមទូទៅប៉ុណ្ណោះ ក៏មានដែរនូវអ្នកចូលរួមជាលក្ខណៈកញ្ចប់ទេសចរណ៍ ដែលត្រូវចំណាយពេលមួយសប្ដាហ៍ទាំងការស្នាក់នៅ ដើរកម្សាន្ដ និងចូលរួមការប្រកួត៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
429
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
798
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន