Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ចំបាប់ជើងឯកថ្នាក់ជាតិ ២០២៥ កើនទាំងចំនួនក្លិប ចំនួនខេត្ត និង យុវជន

Published on 06-01-2026 1086 មើល

Facebook Twitter or X Instagram

លោក Casey Barnett អនុប្រធាន​សហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៥ មានកំណើនចូលរួមទាំងក្លិប ទាំងខេត្ត និងយុវជន។

Uploaded image

ជាក់ស្ដែងគ្រាន់តែខេត្តកំពង់ឆ្នាំងមួយមានដល់ទៅ៥ក្លិបចូលរួម ហើយខេត្តថ្មីៗមានដូចជា ត្បូងឃ្មុំ និងខេត្តតាកែវ សរុបក្លិបចូលរួមមានចំនួន១៤ ខណៈកីឡាករ កីឡាការិនីជាយុវជនក៏មានកាន់តែច្រើនដូចគ្នា។ ទាំងនេះបង្ហាញការរីកចម្រើននៃកីឡាចំបាប់នៅកម្ពុជា។

Uploaded image

លោក Casey Barnett សង្កត់ធ្ងន់ថា ភាពរីកចម្រើននេះក៏មិនអាចកើតឡើងបានដែរ ប្រសិនបើគ្មានការចូលរួមប្រឹងប្រែងពីសំណាក់បណ្ដាក្លិបនៅតាមខេត្តនានា បូករួមទាំងមន្ត្រីពាក់ព័ន្ធរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ។

Uploaded image

ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិ ២០២៥ បានប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦ នៅសាលកីឡាចំបាប់នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាលទ្ធផល ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប១៩គ្រឿង មានមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៩គ្រឿង ឈរកំពូលតារាង។ ចំណែកកងយោធពលខេមរភូមិន្ទ ឈរលេខ២ មានមេដាយមាស១ ប្រាក់៥ និង សំរឹទ្ធ៣ សរុប៩គ្រឿង ។ លេខ៣បានទៅលើខេត្តត្បូងឃ្មុំ មានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២គ្រឿង សរុប៣គ្រឿង៕

Uploaded image



អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
431
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
800
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន