Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ Hope International Open ជាឱកាសសម្រួចសមត្ថភាពយុវជនថ្នាលរបស់កម្ពុជា

Published on 07-01-2026 1774 មើល

Facebook Twitter or X Instagram

យុវជនកីឡាតេក្វាន់ដូ WT មកពីសាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី និង វៀតណាម បូករួមទាំងម្ចាស់ផ្ទះកម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Hope International Open Taekwondo Championship 2026 លើកដំបូងនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

Uploaded image

លោក យីវ វណ្ណឌី ប្រធានគណៈកម្មាធិការរៀបចំការប្រកួត មានប្រសាស៍ថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងផ្ដោតលើការប្រកួតកម្រិតអាយុចាប់ពី៥ឆ្នាំឡើងទៅ ពោលពីចន្លោះអាយុ៥ឆ្នាំដល់៨ឆ្នាំ ១២ដល់១៤ឆ្នាំ ១៥ដល់១៧ឆ្នាំ និង១៨ឆ្នាំឡើងទៅ។ អ្នកជំនាញដដែលសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ Hope International Open Taekwondo Championship នេះពិតជាសំខាន់ខ្លាំងក្នុងការសម្រួចសមត្ថភាពយុវជនថ្នាលកម្ពុជា ជាពិសេសត្រៀមឆ្នាំ២០៣១ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗផ្សេងទៀត។

Uploaded image

ទន្ទឹមនឹងនេះ ការធ្វើជាម្ចាស់ផ្ទះលើកនេះក៏បង្ហាញពីកត្តាសុខសុវត្ថិភាពដ៏ល្អរបស់កម្ពុជាដែលអាចទទួលបានសិទ្ធិរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ទោះបីកម្ពុជាទើបត្រូវបានឈ្លានពានពីប្រទេសថៃនាពេលថ្មីៗនេះ។ ដូច្នេះទាំងប្រតិភូ និងអត្តពលិកដែលចូលរួមព្រឹត្តិការណ៍  Hope International Open Taekwondo Championship នឹងប្រកបដោយភាពកក់ក្ដៅក្នុងចិត្ត។ 

Uploaded image

ជាចុងក្រោយ លោក យីវ វណ្ណឌី បានអំពាវនាវដល់អាណាព្យាបាល និងមហាជនទាំងអស់ចូលរួមទស្សនា និងលើកទឹកចិត្តដល់យុវជនតេក្វាន់ដូកម្ពុជាក្នុងព្រឹត្តិការណ៍ Hope International Open Taekwondo Championship នេះឱ្យបានច្រើនកុះករ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន