Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កម្ពុជាឈ្នះមេដាយសរុប៦៩៨គ្រឿងពីការប្រកួតតេក្វាន់ដូ Hope International Open 2026

Published on 11-01-2026 2730 មើល

Facebook Twitter or X Instagram

ក្រុមកីឡាតេក្វាន់ដូ WT កម្ពុជាដណ្ដើមបានមេដាយសរុប៦៩៨គ្រឿងពីការប្រកួតកីឡាតេក្វាន់ដូ Hope International Taekwondo Open 2026 ដែលជាចំនួនច្រើនជាងគេបង្អស់ក្នុងចំណោមប្រទេសចូលរួមទាំង៦។ ជាក់ស្ដែង កម្ពុជារកបានមេដាយមាស២២៨គ្រឿង ប្រាក់១៩៥គ្រឿង និង សំរឹទ្ធ២៧៥គ្រឿង។

Uploaded image

មីយ៉ាន់ម៉ា នៅលេខ២មាន មាស១៥គ្រឿង ប្រាក់៨គ្រឿ សំរឹទ្ធ១៨គ្រឿង សរុប៤១គ្រឿង។ វៀតណាមឈរលេខ៣ មានមាស ប្រាក់១ សរុប៣គ្រឿង។ លេខ៤ សិង្ហបុរី មានមាស១ ប្រាក់១ សរុប២គ្រឿង ឈ្នះមេដាយមាស១គ្រឿង។ ម៉ាឡេស៊ី ឈ្នះបានមេដាយមាស១គ្រឿង។ កូរ៉េខាងត្បូងបានមេដាយសំរឹទ្ធ២គ្រឿង។

Uploaded image

ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាតេក្វាន់ដូអន្តរជាតិ Hope International Open Taekwondo Championship 2026 យ៉ាងជោគជ័យនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ លោក Choi Yongsok គ្រូបង្គោលតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជាមានប្រសាសន៍ថា ការប្រកួតនេះអាចនឹងវិវឌ្ឍកាន់តែធំថែមទៀតនៅឆ្នាំក្រោយៗ។ 

Uploaded image

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបញ្ជាក់បែបនេះ "៖ ឆ្នាំក្រោយអាចនឹងមានការចូលរួមក្លិបផ្សេងៗលើពិភពលោកឱ្យចូលរួមដែរ។ ជដូចនៅឆ្នាំនេះយើងមានតែ៦ប្រទេស តែឆ្នាំក្រោយអាចនឹងមានច្រើនប្រទេស ហើយមិនមែនតែកម្រិតអាស៊ីទេ តែអាចមានមកពីអឺរ៉ុប អាហ្វ្រិក ចូលរួមដែរ។"

Uploaded image

ខណៈឆ្នាំ២០២៦នេះ ការរៀបចំត្រូវបានធ្វើឡើងដោយខេមរសហព័ន្ធតេក្វាន់ដូ Taekwondo Academy និង Kukkiwon Cambodia តែឆ្នាំថ្មីខាងមុខ លោក Choi Yongsok បង្ហើបថា នឹងស្នើសូមការសហការពីក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពង្រីកសក្ដានុពលកាន់តែធំធេងជាងមុន។ 

Uploaded image

ព្រឹត្តិការណ៍កីឡាតេក្វាន់ដូអន្ដរជាតិ Hope International Open Taekwondo Championships 2026  បានប្រព្រឹត្តពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅសាលប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិអូឡាំពិក មានកីឡាកររ កីឡាការិនី  ចូលរួមសរុប ៥៦០នាក់ មកពី៤២ ក្លិប។ ក្នុងនោះមានមីយ៉ាន់ម៉ា ៤ ក្លិប, សិង្ហបុរី ១ ក្លិប, វៀតណាម ១ ក្លិប, ម៉ាឡេស៊ី ១ ក្លិប, កូរ៉េខាងត្បូង ១ក្លិប និងកម្ពុជា ៣៤ ក្លិប ដែលប្រកួតលើវិញ្ញាសាសរុបចំនួន ២០៦ វិញ្ញាសា ។

Uploaded image

ព្រឹត្តិការណ៍អន្តរជាតិនេះផ្ដោតលើយុវជនថ្នាល ចាប់ពីអាយុ ៥ឆ្នាំឡើងទៅរហូតដល់អាយុលើសពី ១៨ឆ្នាំ ដែលជាឱកាសល្អសម្រាប់ កម្ពុជា ក្នុងការសម្រួចធនធានឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ និងព្រឹត្តិការណ៍ពិសេសៗយ៉ាងច្រើនទៀត៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
431
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
800
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន