Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

កីឡាហោះហើរ កំណត់គោលដៅ ៣សំខាន់ ដើម្បីជំរុញការអភិវឌ្ឍក្នុងអាណត្តិថ្មី

Published on 11-01-2026 1569 មើល

Facebook Twitter or X Instagram

សហព័ន្ធកីឡាហោះហើរកម្ពុជា បានកំណត់គោលដៅសំខាន់ៗចំនួន ៣ ដើម្បីជំរុញការអភិវឌ្ឍ ក្នុងអាណត្តិថ្មីរបស់ខ្លួន រួមមានការជំរុញការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី(Pilot)ឲ្យបានច្រើន ការស្វែងរកការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបញ្ជូន អត្តពលិកទៅចូលរួមការប្រកួតលើឆាកអន្ដរជាតិ។


នេះបើតាមការលើកឡើងរបស់លោក តេង ប៉េងស៊ាង បន្ទាប់ពីសមាជិក គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានបោះឆ្នោតគាំទ្រលោកបន្ដធ្វើជា ប្រធានសហព័ន្ធកីឡាហោះហើរកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៥-២០២៩ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្ដអាណត្តិថ្មី នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃសៅរ៍កន្លងទៅ។

Uploaded image

លោកថា អាណត្តិទី៣ កន្លងមក សហព័ន្ធសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ទាំងការបណ្ដុះបណ្ដាល និងការចូលរួមសកម្មភាពប្រកួតថ្នាក់ជាតិនានា បើធៀបកាលពីអាណត្តិទី១ និងទី២ ខុសគ្នាច្រើន ។ ដូច្នេះលោកសង្ឃឹមថា អាណត្តិទី៤ សហព័ន្ធនឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលដៅ និងមហិច្ឆតារបស់សហព័ន្ធបានកំណត់។


ប្រធានសហព័ន្ធដដែលបានបន្ដថា គោលការណ៍សំខាន់ៗសម្រាប់អាណត្តិថ្មីនេះ ទី១-ជំរុញឲ្យមានកីឡាករ-កីឡាការិនី ឬ Pilot ចូលរួមហ្វឹកហាត់កីឡាហោះហើរកាន់តែច្រើន ដ្បិតកាលណាមាន Pilot ច្រើន នឹងទាក់ទាញការចូលរួម ក៏ដូចជាផ្សព្វផ្សាយកាន់តែខ្លាំង សូម្បីតែគោលដៅទេសចរណ៍ ។ ទី២-ស្វែងរកកញ្ចប់ថវិកាគាំទ្រ ដើម្បីជំរុញសកម្មភាពអភិវឌ្ឍ ទាំងក្នុង និងក្រៅស្រុក ពិសេសគឺការបោះបង់ចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធអន្ដរជាតិ និងទី៣-ការបញ្ជូនកីឡាករ ទៅចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ។

Uploaded image

ចំពោះសមាជិក គណៈកម្មាធិការប្រតិបត្តិ របស់  សហព័ន្ធកីឡាហោះហើរកម្ពុជា នៅក្នុងអាណត្តិទី៤ មានចំនួន ១១នាក់ ក្នុងនោះមានលោក តេង ប៉េងស៊ាង ជាប្រធាន, លោក លី សុខី ជាអនុប្រធាន, លោក សារៀម រក្សាជាអគ្គលេខាធិការ និងលោក ស្រ៊ាង សំណាង ជាអគ្គលេខាធិការរង, លោកស្រី តេង បូរាវីន ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកប្រតិបត្តិចំនួន ៦រូបផងដែរ៕

Uploaded image

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន