Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សហព័ន្ធកីឡាជាតិដែលមានសមិទ្ធផលល្អនឹងទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ច្រើនជាងមុន

Published on 20-01-2026 1415 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធាន គណៈកម្មការអនុវត្ត និយាមវាយតម្លៃ សហព័ន្ធកីឡាជាតិ បានដឹកនាំកិច្ចប្រជុំ ស្តីពី និតិវិធី ការវាយតម្លៃសហព័ន្ធកីឡាជាតិ ដើម្បីត្រៀមផ្តល់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា យកទៅអនុវត្តកិច្ចការងារដំណើរការអភិវឌ្ឍ ក្នុងសហព័ន្ធសកីឡាជាតិ សម្រាប់ទិសដៅឆ្នាំ ២០២៦។

Uploaded image

កិច្ចប្រជុំនេះ បានធ្វើឡើងនៅ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពី ប្រធាន និង អនុប្រធាន គណៈកម្មការអនុវត្ត និយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ក្នុងនោះមានផ្នែកហិរញ្ញវត្ថុ និតិកម្ម និងផ្នែកនាយករដ្ឋានកីឡាជំនាញមួយចំនួនផងដែរ។


ឯកឧត្តម វ៉ាត់ ចំរើន ប្រធានគណៈកម្មការអនុវត្ត និយាមវាយតម្លៃ សហព័ន្ធកីឡាជាតិ បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបជុំគ្នា ដើម្បីរួមគ្នាជាគំនិតយោបល់ និងផ្តល់ជាធាតុដើម្បីឈានទៅរកការវាយតម្លៃសហព័ន្ធកីឡាជាតិ ឱ្យមានតម្លាភាព និងត្រឹមត្រូវ។ហើយការវាយតម្លៃដោយ គណៈកម្មការអនុវត្ត និយាមវាយតម្លៃនេះ វាគឺជា បរិបទថ្មីមួយនៃកំណែទម្រង់របស់ ក្រសួងអប់រំ យុវជន និងកីឡា ទៅលើវិស័យអប់រំកាយ និងកីឡា។ ការវាយតម្លៃនេះ គឺគណៈកម្មការអនុវត្ត និយាមវាយតម្លៃ និងធ្វើការវាយតម្លៃដល់ សហព័ន្ធកីឡាជាតិដោយពិនិត្យលើ៣ចំណុចធំៗ ឱ្យស្របតាមសូចនាករ និងលទ្ធផលដែល សហព័ន្ធកីឡាជាតិបានអនុវត្តកន្លងមក។

Uploaded image

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការវាយតម្លៃមុននិងអនុម័តកញ្ចប់ថវិកា ទម្លាក់ជូន សហព័ន្ធកីឡាជាតិ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការងារអភិវឌ្ឍក្នុងសហព័ន្ធ គណៈកម្មការ និងពិនិត្យវាយតម្លៃ លើលទ្ធផល ៣ ចំណុចធំៗមានដូចជា៖ 

១. ពិនិត្យមើល គុណផល  បច្ចេកទេសកីឡា សក្កានុពល របស់សហព័ន្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ 


២. ពិនិត្យវាយតម្លៃលើការរីកចម្រើន និងប្រជាប្រិយភាពរបស់ សហព័ន្ធ តាមរយៈការប្រកួតជាដើម។ 

៣. ពិនិត្យវាយតម្លៃលើការងារគ្រប់គ្រងដឹកនាំដោយផ្តោតលើអភិបាលកិច្ច មានដូចជា កិច្ចដំណើរការ មានគណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវបានល្អ។  រីឯសហព័ន្ធកីឡាជាតិណា ដែលគណៈកម្មការអនុវត្ត និយាមវាយតម្លៃ បានវាយតម្លៃចេញមកមិនល្អ ឬ នៅមានកម្រិតនោះ អាចប្រឈមនិងការព្យួរ និងផ្តល់កញ្ចប់ថវិកា ទៅតាមការអនុវត្ត។ ការវាយតម្លៃនេះ គឺជាការបង្ហាញនូវភាពយុត្តិធម៌របស់សង្គម ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់របស់  ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

Uploaded image

ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចថា សហព័ន្ធកីឡាជាតិណា ដែលត្រូវបាន គណៈកម្មការធ្វើការវាយតម្លៃ គ្រប់លក្ខនិ្តកៈ ទាំង ៣ ចំណុចធំៗខាងលើនេះ ប្រាកដណាស់ សហព័ន្ធកីឡាជាតិទាំងនោះ នឹងត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា  អនុម័តផ្តល់កញ្ចប់ថវិកា ផ្តល់ជូនលើការងារអភិវឌ្ឍ ក្នុងចំនួនមួយល្អ សមរម្យជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែង។


សូមបញ្ជាក់ថា ការវាយតម្លៃពី គណៈកម្មការអនុវត្ត និយាមវាយតម្លៃ សហព័ន្ធកីឡាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡានេះ និងចាប់ផ្តើមវាយតម្លៃ ដើម្បីអនុម័តកញ្ចប់ថវិកាជូន សហព័ន្ធកីឡាជាតិ អោយបានចប់រួចរាល់ នៅក្នុងអំឡុងខែ មីនា ឆ្នាំ ២០២៦ ខាងមុខនេះ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន