Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ការប្រកួតវាយសី ពានរង្វាន់៧មករា មិនត្រឹមរំលឹកថ្ងៃប្រវត្តិសាស្រ្តនោះទេ តែវាជាវេទិកាប្រកួតប្រជែងបង្កើតមិត្តភាព និងសាមគ្គីភាព

Published on 21-01-2026 751 មើល

Facebook Twitter or X Instagram

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងរំលេចថា ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់៧មករា វាមិនត្រឹមតែចូលរួម អបអរសាទរ និងរំលឹកដល់ថ្ងៃប្រវត្តិសាស្រ្តរំដោះប្រជាជនកម្ពុជា ឱ្យរស់រានមានជីវិតទី២ ពីរបបប្រល័យពូជសាសន៍ប៉ុលពតនោះទេ។  ពោលវាក៏ជាវេទិការប្រកួតប្រជែងបង្កើតនូវមិត្តភាព និងសាមគ្គីភាពផងដែរ។


ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់៧មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ ដែលរៀបចំដោយ សហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមកិច្ចសហការគាំទ្រដោយរដ្ឋបាលខេត្តព្រះសីហនុ ដែលដំណើរការប្រកួតអស់រយៈពេល ២ ថ្ងៃនៅលើទឹកដី តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ បានបញ្ចប់ទៅដោយភាពជោគជ័យលើសពីការរំពឹងទុក។

Uploaded image

ពិធីបិទការប្រកួតនេះ អញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្ររសួងការពារជាតិ និងជា ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ នៅក្លឹប TR Hope Badminton ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។


បើយោងតាម របាយការណ៍របស់ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ដែលជាខួបលើកទី២៥ ដែលខេត្តព្រះសីហនុទទួលធ្វើជាម្ចាស់ផ្ទះនេះ ក៏មានសមាសភាព សម្ព័ន្ធក្លឹប កីឡាវាយសី ចូលរួមប្រកួតចំនួន ១២ សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ១៩៥ នាក់ ដោយក្នុងនោះមានវិញ្ញាសារប្រកួតចំនួន ១០ វិញ្ញាសា ស្មើនឹង ៧២ មេដាយ ការប្រកួតចំនួន ៩៨ប្រកួត។

Uploaded image

ជាមួយការប្រកួតដែលធ្វើឡើងដោយ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល ២ថ្ងៃ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ នៃ សហព័ន្ធកីឡាវាយសីកម្ពុជា ព្រមទាំងគណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី រួមទាំងបច្ចេកទេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាវាយសី នាពេលនេះបានប្រពឹ្រត្តិទៅកាន់តែមានភាពសុក្រឹត និងទទួលបាននូវលទ្ធផលជាវិជ្ជមាន។  

Uploaded image

ឯកឧត្តម អភិបាលខេត្ត សង្ឈឹមយ៉ាងមុតមាំថា ការប្រកួតរយៈពេល ២ ថ្ងៃនេះ និងកាន់តែបំផុសឱ្យកីឡាវាយសីនៅខេត្តព្រះសីហនុ កាន់តែផុសផុលទាក់ទាញមនុស្សគ្រប់វ័យមកលេង កីឡាវាយសី ដើម្បីទទួលបានសុខភាព និងការអភិវឌ្ឍធនធាន កីឡាវាយសី ឈានឆ្ពោះទៅរកសក្កានុពលសម្រាប់ខេត្ត។

Uploaded image

ឯកឧត្តម លី កុសល បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍កីឡាវាយសីដណ្តើមពានរង្វាន់៧មករា ដែលបង្កើតឡើងដោយ សហព័ន្ធកីឡាវាយសីកម្ពុជានេះ បានធ្វើឡើងក្នុងគោលបំណងរំលឹកដឹងគុណចំពោះថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្រ្ត ដែលបានផ្តួលរលំ របបកម្ពុជាប្រជាធិបតេយ្យ  ដែលកាន់អំណាចដោយ ប៉ុលពត ផ្តល់នូវជីវិតទី២ ជូនប្រជាជនកម្ពុជា។  ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានរំលេចទៀតថា  ការប្រកួតកីឡាវាយសី ពានរង្វាន់ ៧មករា មិនត្រឹមរំលឹកនិងចូលរួមអបអរសាទរចំពោះថ្ងៃប្រវត្តិសាស្រ្តនោះទេ ពោលការប្រកួតនេះ វាក៏ជាវេទិការប្រកួតប្រជែងគ្នា ដែលបង្កើតបានជាចំណងមិត្តភាព និងសាមគ្គីភាព រវាងសម្ព័ន្ធក្លឹបវាយសី មកពីបណ្តាខេត្តនានាផងដែរ។  

Uploaded image

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវាបានផ្តល់ឱកាសដល់  កីឡាករ កីឡាការិនីម្នាក់ៗ បានបញ្ចេញអស់លទ្ធភាពនូវទេពកោសល សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក។ ហើយអ្វីដែលកាន់តែមានសារៈសំខាន់ទៀតនោះ ការប្រកួតប្រជែងនេះ វាបានផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីវ័យក្មេង  ដែលជាធនធានដ៏សំខាន់ ក្នុងការត្រៀមខ្លួនក្នុង ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានប្រកួតបញ្ចេញនូវសមត្ថភាពបច្ចេកទេស ដើម្បីឱ្យសហព័ន្ធបានចម្រាញ់ជ្រើសរើសយកមកបំពាក់បំប៉នក្លាយជា កីឡាវាយសី ដែលមានសក្កានុពល និងប្រកួតប្រជែងដោយគុណភាព។  


ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានសហព័ន្ធ បានក្រើនរំលឹកទៅដល់ ម្ចាស់ជ័យលាភី  ដែលដណ្តើមបានជ័យជម្នះនាពេលនេះ សូមកុំមោទនភាពនិងជ័យជម្នះពេក ត្រូវតែបន្តខិតខំដុសខាត់សមត្ថភាពហ្វឹកហាត់ជាប្រចាំទើបអាចរក្សាបាននូវភាពខ្លាំងដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែខ្លាំង។  រីឯ កីឡាករ កីឡាការិនី  ដែលមិនទាន់ទទួលបានជ័យជម្នះក៏មិនត្រូវបាក់ទឹកចិត្តដែរ ត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមដណ្តើមយកជ័យជម្នះនាឆ្នាំក្រោយ។

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
431
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
800
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន