Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

សោម វិច្ឆ័យជឿជាក់សមត្ថភាព១០០%អាចការពារខ្សែក្រវ៉ាត់បាន

Published on 22-01-2026 755 មើល

Facebook Twitter or X Instagram

ម្ចាស់ខ្សែក្រវាត់ Boostrong King of Power Kun Khmer សោម វិច្ឆ័យ នៅតែបង្ហាញនូវជំនឿចិត្តខ្ពស់១០០% ថាអាចការពារបានខ្សែក្រវ៉ាត់ពីការដណ្តើមជាលើកទី២ ពីកីឡាករគុនខ្មែរកំពុងឡើងជើងមកពីខេត្តសៀមរាប។


កីឡាករប្រដាល់គុនខ្មែរ សោម វិច្ឆ័យ នឹងត្រូវឡើងការពារខ្សែក្រវ៉ាត់ Boostrong King of Power Kun Khmerជាលើកទី២ នៅថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៦ ។


បេក្ខភាពដែលចូលខ្លួនមកដណ្តើមខ្សែក្រវ៉ាត់ពីកីឡាករ សោម វិច្ឆ័យ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមនោះ គឺកីឡាករគុនខ្មែរដែលកំពុងតែឡើងជើងមកពីខេត្តសៀមរាប ជិន ចាង។


ថ្លែងប្រាប់បណ្តាញសារព័ត៌មានAMS នៅក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ក្រោយការហ្វឹកហាត់ សោម វិច្ឆ័យ បានបញ្ជាក់ថា ការពារខ្សែក្រវ៉ាត់ជាលើកទី២នេះ គឺរូបគេបានត្រៀមខ្លួនរួចរាល់បាន១០០% ត្បិតអ្នកមកដណ្តើមលើកទី២នេះគឺជាកីឡាករកំពង់ឡើងជើងខ្លាំង។


សោម វិច្ឆ័យ បាននិយាយទៀតថា សម្រាប់ការត្រៀមខ្លួនទទួលស្វាគមន៍ជើងខ្លាំងមកពីខេត្តសៀមរាបនេះក្នុងជំនួបការពារខ្សែក្រវ៉ាត់រូបគេបានហ្វឹកហាត់ត្រៀមខ្លួនជាង១ខែពេញ រាងកាយ ស្មារតី និងទម្ងន់ គ្រប់យ៉ាងរួចរាល់ អ្វីដែលនៅសល់គ្រាន់តែរង់ចាំថ្ងៃឡើងសង្វៀនប៉ុណ្ណោះ។


សម្រាប់ការការពារខ្សែក្រវាត់លើកនេះ គឺជាលើកទី២ បន្ទាប់ពីរូបគេធ្លាប់ដណ្តើមខ្សែក្រវាត់បានជាលើកដំបូង ពីកីឡាករ ឡុង ជិន និងកីឡាករបរទេស ហើយបានការពារជោគជ័យលើកទី១ ពីការដណ្តើមរបស់ កីឡាករ វេង សុភ័ក្រ។ 


ម្ចាស់ខ្សែក្រវាត់រូបនេះ បានលើកឡើងពីសមាសភាពប្រជែងថា កីឡាករ ជិន ចាង ខ្ញុំស្គាល់គេច្បាស់ គេកំពុងឡើងជើងខ្លាំងណាស់ ពិសេសការប្រកួតអន្តរជាតិ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ។ ដូច្នេះវាមិនមែនជាការប្រកួតស្រួលសម្រាប់ខ្ញុំឡើយ។


យ៉ាងណាមិញ សោម វិច្ឆ័យ ជឿជាក់ថា ជំនួបនេះ នឹងប្រព្រឹត្តទៅយ៉ាងតានតឹង និងអាចបញ្ចប់ពេញទឹក ដោយសារអ្នកទាំងពីរ មានរបៀបប្រកួតស្រដៀងគ្នា។យើងទាំងពីរចូលចិត្តលេងក្បាច់ មិនសូវប្រើកម្លាំងបុក ដូចគ្នា ភាពធន់ កម្លាំង និងកាយសម្បទា ក៏រឹងមាំប្រហាក់ប្រហែលគ្នា ដូច្នេះខ្ញុំគិតថា ជំនួបនេះ អ្នកគាំទ្រនឹងបានឃើញការប្រកួតដែលមានគុណភាព។

ទោះបីជាជួបគូប្រកួតខ្លាំងក្តី ប៉ុន្តែ សោម វិច្ឆ័យ នៅតែបង្ហាញជំនឿចិត្តខ្ពស់លើខ្លួនឯង សម្ភាសន៍ ...សោម វិច្ឆ័យ...។


បន្ថែមពីលើជ័យជម្នះលើសង្វៀន សោម វិច្ឆ័យ ក៏បានបង្ហាញទឹកចិត្តសប្បុរសផងដែរ ប្រសិនបើការពារខ្សែក្រវាត់បានសម្រេចនឹងយកថវិការមួយចំនួនជូនអ្នកមានគុណ ហើយដក ១លានរៀល ជូនបងៗវិរៈកងទ័ពការពារជាតិ ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន។


សម្រាប់ការប្រកួតដ៏កក្រើកនេះ ប្រសិនបើ សោម វិច្ឆ័យ អាចការពារខ្សែក្រវាត់បានជោគជ័យ នឹងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ ២៨លានរៀល ឬប្រហែល ៧,០០០ដុល្លារ។ ចំណែក ជិន ចាង ប្រសិនបើអាចបំបាក់ម្ចាស់ខ្សែក្រវាត់ ដណ្តើមបានជ័យជម្នះ នឹងទទួលបានខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ១២លានរៀល ឬប្រហែល ៣,០០០ដុល្លារ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន