Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ប៉ែន កាក់យ៉ាស៊ីននឹងត្រូវប៉ះពេជ្រ អទិទេព្យក្នុងទម្ងន់៥៧គីឡូក្រោម

Published on 26-01-2026 1010 មើល

Facebook Twitter or X Instagram

ជំនួបជើងខ្លាំទាំងពីរដែលអ្នកគាំទ្រគុនខ្មែរចង់ឱ្យប៉ះគ្នាលើសង្វៀន ជាយូមកហើយ ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ត្រូវបានប្រកាសជាផ្លូវការ ដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី កាលពីចុងសប្តាហ៍កន្លងទៅថា កីឡាករពេជ្រ អទិទេព្យ និងប៉ែន កាក់យ៉ាស៊ីន នឹងត្រូវជួបគ្នានៅលើសង្វៀនគ្រុឌទូរទស្សន៍ជាតិនៅពេលខាងមុខ ប៉ុន្តែមិនទាន់ប្រកាសថ្ងៃច្បាស់លាស់នៅឡើយនោះទេ។

Uploaded image

ការចាប់ជល់គ្នាឱ្យអ្នកខ្លាំងគុនខ្មែរទាំងពីរប៉ះគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមនេះ បានឯកភាព ក្រោយមានសំណូមពរពីអ្នកគាំទ្រគុនខ្មែរយ៉ាងច្រើនបង្ហោះចង់ឃើញជើងខ្លាំងទាំងពីរប៉ះគ្នា។

លោកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាអ្នកសម្រេចក្តីស្រម៉ៃអ្នកគាំទ្រនោះ បានមានប្រសាសន៍ថា ជំនួបរវាង ពេជ្រ អទិទេព្យ និង ប៉ែន កាក់យ៉ាងស៊ីន ការរៀបចំមានប្រាក់រង្វាន់ និងទ្រង់ទ្រាយធំយ៉ាងណានោះ គឺទៅតាមការសំណូមពរពីអ្នកគាំទ្រគុនខ្មែរចង់បាន។ អ្នកឧកញ៉ា រំពឹងជឿជាក់ថា ជំនួបដ៏កក្រើករវាង ពេជ្រ អទិទេព និង ប៉ែន កាក់យ៉ាងស៊ីន ក្រោមការរៀបចំរបស់ទូរទស្សន៍ជាតិ និងគាំទ្រឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងចូលរួមចំណែកអភិវឌ្ឍវិស័យគុនខ្មែរកាន់តែផុសផុល ពិសេស និងលើកទឹកចិត្តឱ្យកីឡាករគុនខ្មែរកាន់តែបន្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពក្លាយជាកីឡាករសក្កានុពលទទួលបានឱកាសប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់ធំ។

Uploaded image

សមាសភាពជើងខ្លាំងទាំងពីរនេះ សុទ្ធសឹងជាកីឡាករគុនខ្មែរដែលកំពុងឡើងជើងខ្លាំងដោយធ្លាប់ផ្តួលគូប្រជែងដណ្តើមបានខ្សែក្រវ៉ាត់និងប្រាក់រង្វាន់ធំជាបន្តបន្ទាប់ ។ជាក់ស្តែងកីឡាករ ពេជ្រ អទិទេព្យ ទើបតែឈ្នះដុំមាស ក្នុងកម្មវិធីប្រកួតមួយកាលពីថ្ងៃទី២៤ ខែ មករាកន្លងទៅដោយ យកឈ្នះ កីឡាករ ហ៊ឹម គឹមរៀងក្នុងទឹកទី២រួចបន្តឈ្នះកីឡាករ ខេម ចាន់ក្នុងទឹកទី១ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ។ ដោយឡែក ងាក មកកាន់ កីឡាករ បរទេស ប៉ែន កាក់ យ៉ាស៊ីន កូនសិស្ស លោកគ្រូ សេន ប៊ុនថេនវិញ ទើបតែដណ្តើមបានខ្សែក្រវ៉ាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារដោយយកឈ្នះកីឡាករ ប៊ុន សុធា ដោយពិន្ទុ កាលពីថ្ងៃទី៧ ខែ មករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះដែរ៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
431
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
800
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន