Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត ថោង ខុន ស្នើភាគីឥណ្ឌាជួយអភិវឌ្ឍបន្ថែមលើកីឡាគ្រិកឃីតនៅកម្ពុជា

Published on 29-01-2026 1050 មើល

Facebook Twitter or X Instagram

ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអនុញ្ញាតឱ្យលោកបណ្ឌិត Sirajudeen ធុរជនជនជាតិឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួននៅបន្ទប់សវនការនាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ ២០២៦។

Uploaded image

ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ជំនួបសវនាការនេះបានផ្ដោតលើការងារអភិវឌ្ឍន៍ទេសចរណ៍ និងវិនិយោគ ហើយឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យលោក Sirajudeen ជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡា ជាពិសេសកីឡាគ្រិកឃីតដែលប្រទេសឥណ្ឌាមានភាពល្បីល្បាញ និងសម្បូរធនធាន។ 

Uploaded image

ក្នុងនោះឯកឧត្ដម ថោង ខុន ស្នើសុំឱ្យលោក Sirajudeen ពិនិត្យលើការជួយគាំទ្រ និង អភិវឌ្ឍ ក៏ដូចជាបណ្ដុះបណ្ដាលក្រុមជម្រើសជាតិ និងជួយគាំទ្រសហព័ន្ធដើម្បីអភិវឌ្ឍធនធានកីឡាករ និងក្រុម ក្នុងត្រៀមចូលរួមវគ្គជម្រុះយកកៅអីប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២៨ នៅសហរដ្ឋអាមេរិក។

Uploaded image

ជាការឆ្លើយតប លោកបណ្ឌិត Sirajudeen បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជួយជ្រោមជ្រែង ដោយទាក់ទងទៅខាងភាគីឥណ្ឌាលើការបញ្ជូនអ្នកជំនាញ និងគាំទ្រសហព័ន្ធក្នុងការអភិវឌ្ឍធនធានកីឡាករ និងបច្ចេកទេសកីឡាគ្រិកឃីត។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា សប្ដាហ៍ក្រោយលោកនឹងអញ្ជើញអ្នកជំនាញកីឡាគ្រិកឃីតមកពីប្រទេសឥណ្ឌាដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជានិង ពិនិត្យលើកិច្ចសហប្រតិបត្តិការនេះ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
430
Singapore
82
Germany
53
United Kingdom
30
Brazil
25
Argentina
16
China
14
South Korea
11
France
11
Hong Kong
10
Colombia
10
Vietnam
8
The Netherlands
7
Bangladesh
6
Sweden
5
Indonesia
5
Japan
5
Cambodia
5
South Africa
4
Finland
4
Chile
3
Andorra
3
Russia
3
Morocco
3
Mexico
3
Belgium
3
Venezuela
2
Canada
2
Pakistan
2
India
2
Israel
2
Malaysia
2
Paraguay
2
United Arab Emirates
2
សរុប
799
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន