Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

វូស៊ូកម្ពុជា ដាក់ផែនការអភិវឌ្ឍរយៈ៣ឆ្នាំ ដើម្បីបង្កើនចំនួនកីឡាករការិនីនិងមន្រ្តីបច្ចេកទេសដោយគុណភាព

Published on 31-01-2026 1238 មើល

Facebook Twitter or X Instagram

ភ្នំពេញ៖ ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា និងសហការជាដៃគូឧបត្ថម្ភពីក្រុមហ៊ុន Z.T.O ដែលបានដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃ ក្នុងវិមានកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ការប្រកួតដោយជោគជ័យ នាព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៦។

Uploaded image

លោក ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា បានថ្លែងប្តេជ្ញាចិត្ត និងបន្តរៀបចំផែនការអភិវឌ្ឍរយៈពេល៣ទៅមុនទៀត ដោយក្នុងនោះមានទាំងការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លី ពិសេស គឺពង្រឹងលើផែនការហ្វឹកហាត់ ដើម្បីឆ្លើយតបនិងគុណភាពត្រៀមចូលរួមការប្រកួតអន្តរជាតិនានាដណ្តើមយកមេដាយនាំមកជូនជាតិមាតុភូមិ។ក្រៅពីនោះ សហព័ន្ធក៏បន្តទាក់ទាញបង្កើតការប្រកួតក្នុងស្រុកឱ្យបានច្រើន ដើម្បីបង្កើនចំនួនកីឡាករការិនី និងមន្រ្តីបច្ចេកទេសប្រកបដោយគុណផលខ្ពស់។ ជាមួយគ្នានោះ ប្រធានសហព័ន្ធខាងលើ បានតាំងចិត្តនិងអភិវឌ្ឍឱ្យកីឡាវូស៊ូក្លាយជាប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យឲ្យទទួលបាន ផាសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយឲ្យជៀសផុតពីភាពអសកម្មផ្សេង ៗក្នុងសង្គម ។ 

Uploaded image

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើងដែរថា ជើងឯកថ្នាក់ជាតិនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់កីឡាករ-កីឡាការិនីអភិវឌ្ឍង្កើនសមត្ថភាព ដើម្បីចាប់យកឱកាសក្លាយខ្លួនជាកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀមតំណាងជាតិចូលរួមក្នុងការប្រកួតអន្តរជាតិនានា។

Uploaded image

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះផ្នែករដ្ឋបាល ផ្នែកសកម្មភាពនៃការប្រកួត និងផ្នែកសកម្មភាព នៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម តាមសហព័ន្ធកីឡាជាតិទាំងអស់ ដែលក្រសួង បានផ្តល់ថវិកាគាំទ្រដើម្បីជួយពន្លឿនការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា ។

Uploaded image

ជាក់ស្តែងការលេងកីឡា គឺធ្វើឲ្យយុវជន បានស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ការទំនាក់ទំនង និងកសាង សន្តិ ភាពព្រមទាំងនាំមកនូវសារៈប្រយោជន៍ផ្សេង ៗ មិនតែប៉ុណ្ណោះកីឡាដើរតួ ជាយានក្នុងការភ្ជាប់ទំនាក់ទំនងការទូត និងនាំ មនុស្សនៅក្នុង សហគមន៍ចេះរួមរស់ជាមួយគ្នា ។ កីឡាក៍បានដើរតួយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងវប្បធម៌ និងសហគមន៍ទូទាំងពិភពលោកផងដែរ៕

Uploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded imageUploaded image


អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
394
Singapore
75
Germany
51
United Kingdom
28
Brazil
25
Argentina
14
China
12
South Korea
11
France
11
Colombia
10
Vietnam
8
Hong Kong
8
The Netherlands
6
Bangladesh
6
Indonesia
5
Sweden
5
Cambodia
5
Japan
5
South Africa
4
Finland
3
Belgium
3
Morocco
3
Andorra
3
Russia
3
Chile
3
Mexico
3
Israel
2
India
2
Malaysia
2
United Arab Emirates
2
Paraguay
2
Pakistan
2
Spain
2
Venezuela
2
សរុប
742
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន