Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

បានចៅៗចូលហាត់ការ៉ាតេ លោកយាយវ័យ៨៣ឆ្នាំសប្បាយចិត្ត និងតាមលើកទឹកចិត្តគ្រប់ការប្រកួត

Published on 07-02-2026 1087 មើល

Facebook Twitter or X Instagram

លោកយាយ ឆេង ឡាងហ៊ាង វ័យ៨៣ឆ្នាំប្រាប់ថា ពិតជាសប្បាយចិត្តដែលចៅៗបានចូលហ្វឹកហាត់កីឡាការ៉ាតេ ព្រោះអាចជួយឱ្យបានសុខភាពល្អ និងចេះក្បាច់គុនការពារខ្លួន។


គិតទាំងចៅ និងចៅទួត លោកយាយមានលំនៅដ្ឋាននៅម្ដុំ វិទ្យាល័យសន្ធរម៉ុក ប្រាប់ថា មានចៅជាង ១០នាក់ដែលបានហ្វឹកហាតកីឡាមួយនេះ ហើយពួកគេបានចូលរួមប្រកួត កីឡាការ៉ាតេជើងឯកថ្នាក់ជាតិ  ឆ្នាំ ២០២៥ ប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកយាយបញ្ជាក់ថា តែងតែទៅតាមលើកទឹកចិត្តពួកគេរាល់ពេលមានការប្រកួតម្ដងៗ។

Uploaded image

លោកយាយ ឡាងហ៊ាង បន្តថា ការស្រលាញ់ចូលចិត្ត កីឡាការ៉ាតេ ពីសំណាក់ចៅៗ ក៏ដោយសារតែប្អូនៗ របស់លោកយាយ សុទ្ធតែជាអ្នកហ្វឹកហាត់កីឡាក្បាច់គុនមួយនេះតាំងពីក្មេងៗមកម៉្លេះ។ ប៉ុន្តែសម្រាប់លោកយាយវិញ មិនបានចូលហ្វឹកហាត់ដូចប្អូនៗទេ ព្រោះត្រូវជួយគ្រួសារលក់ដូរ។

Uploaded image

លោកយាយបង្ហើបថា ប្អូនៗរបស់លោកយាយមានដូចជា លោក ឡាច ច័ន្ទសុវណ្ណ លោក ឡាច ច័ន្ទឫទ្ធី លោក ឡាច ច័ន្ទដារ៉ា និងប្អូនៗមួយចំនួនទៀត ដែលសុទ្ធតែជា អតីតកីឡាករ ជម្រើសជាតិការ៉ាតេ និងបច្ចុប្បន្នជា គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្នុងសហព័ន្ធផងដែរ៕

អត្ថបទពាក់ព័ន្ធ

Daiichi Junior Cup 2026 បណ្តុះគ្រាប់ពូជបាល់ទាត់វ័យក្មេង ឆ្ពោះទៅកាន់ស្តង់ដារថ្មី

4 ថ្ងៃមុន

កីឡាករកីឡាការិនី Pickleball លំដាប់ពិភពលោកមកពីជាង២០ប្រទេសចូលរួមការប្រកួតអន្តរជាតិ...

5 ថ្ងៃមុន

លោក គង់ ចាន់ធីណា អរគុណអ្នកគាំទ្រ ក្រោយហាប់គីដូកម្ពុជាឈ្នះមេដាយ ៣៥គ្រឿង

1 សប្តាហ៍មុន

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមពិធីក្រុងពាលីសាងសង់ពហុកីឡដ្ឋានថ្មី ខេត្តស្វាយរៀង

1 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
299
Singapore
73
China
50
Germany
41
Brazil
23
France
20
Ireland
8
Hong Kong
8
United Kingdom
7
The Netherlands
7
Cambodia
7
South Korea
7
India
7
Sweden
6
Japan
6
Canada
5
Türkiye
3
Switzerland
3
Spain
3
Philippines
3
Argentina
3
Morocco
3
Finland
3
Kazakhstan
2
Chile
2
Czechia
2
Thailand
2
Jamaica
2
Norway
2
Bangladesh
2
Kenya
2
Italy
2
Mexico
2
Hungary
1
សរុប
642
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.