Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

ម្ចាស់ជ័យលាភីពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅខេត្តព្រះសីហនុនឹងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក

Published on 09-03-2026 1348 មើល

Facebook Twitter or X Instagram

លោក សែម ផល្លា នាយកគ្រប់គ្រងកម្មវិធីម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ថិរវេលារបស់ម្ចាស់ ជ័យលាភី ពីលេខ១ដល់លេខ៣នៃព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅខេត្តព្រះសីហនុនឹងត្រូវកត់ត្រា និងបង្ហាញក្នុងកំណត់ត្រាអង្គការម៉ារ៉ាតុងពិភពលោក។


អ្នកជំនាញខាងលើសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ស្តង់ដាអន្តរជាតិ។ ដូច្នេះថិរវេលារបស់ម្ចាស់ជ័យលាភី ពីលេខ១ដល់លេខ៣នឹងត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក។ ទន្ទឹមនឹងនេះអ្នកជំនាញម៉ារ៉ាតុងពិភពលោកក៏នឹងចូលរួមវាស់វែងផ្លូវនិងតាមដានការប្រកួតផងដែរ។

Uploaded image

សូមជម្រាបជូនថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ 


លោក សែម ផល្លា បានឱ្យដឹងដែរថាគិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះប្រមាណ ២ពាន់នាក់ហើយ និងមកពីជិត ៤០ប្រទេស។ ប៉ុន្ដែការចុះឈ្មោះនឹងនៅតែបន្ដរហូតដល់ថ្ងៃកម្មវិធី។


ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍ឆ្នាំនេះ នឹងមានការកែសម្រួលផ្លូវរត់មួយចំនួន ដោយពង្រីកតម្រាយផ្លូវរត់តាមឆ្នេរកាន់តែវែង ឱ្យអត្តពលិកចូលរួម ទទួលបាននូវខ្យល់អាកាសបរិសុទ្ធ ហើយរីករាយជាមួយទេសភាពឆ្នេរ និងសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាបញ្ចៀសផលប៉ះពាល់ចរាចរណ៍ក្នុងក្រុងផងដែរ។

Uploaded image

ការកែសម្រួលតម្រាយផ្លូវរត់ថ្មី គឺដើម្បីតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់ឆ្នេរ រហូតដល់រង្វង់មូលព្រះថោងនាងនាគ ដែលត្រូវរត់ឡើងចុះភ្នំ។


ចំពោះគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងតាមឆ្នេរនេះ គឺរត់ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក។ ទន្ទឹមនឹងនេះ ក៏មានការកៀគរថវិកាបានពីការរៀបចំ បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួនទៀតផងដែរ។


ជាមួយគ្នានេះ គណៈកម្មការរៀបចំបានអនុញ្ញាតឱ្យកីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិ ក្នុងការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៕

Uploaded image

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
394
Singapore
75
Germany
51
United Kingdom
28
Brazil
25
Argentina
14
China
12
South Korea
11
France
11
Colombia
10
Hong Kong
9
Vietnam
8
The Netherlands
6
Bangladesh
6
Indonesia
5
Sweden
5
Cambodia
5
Japan
5
South Africa
4
Finland
3
Belgium
3
Morocco
3
Andorra
3
Russia
3
Chile
3
Mexico
3
Israel
2
India
2
Malaysia
2
United Arab Emirates
2
Paraguay
2
Pakistan
2
Spain
2
Venezuela
2
សរុប
743
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន