Donate
Olympics Logo
  • ទំព័រដើម
  • អំពីស្ថាប័ន
  • ព័ត៌មាន▾
    • ព័ត៌មានជាតិ
    • ព័ត៌មានអន្តរជាតិ
  • យើងទៅអូឡាំពិក
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • សហព័ន្ធជាតិ ▾
    • សហព័ន្ធអូឡាំពិក
    • សហព័ន្ធមិនអូឡាំពិក
  • វីដេអូ
  • បណ្តុំឯកសារ
  • បណ្ណាល័យអូឡាំពិក
  • ទំនាក់ទំនង
  • Search icon
  • ខ្មែរ
    • ខ្មែរ
    • អង់គ្លេស

ព័ត៌មានលម្អិត

បន្ថែមពីលើវិស័យកីឡា សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាចង់ចូលរួមអភិវឌ្ឍធនធាន និងមូលធនមនុស្សសម្រាប់ជាតិ

Published on 10-03-2026 937 មើល

Facebook Twitter or X Instagram

"គោលដៅរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាមិនត្រឹមតែជាបេសកកម្មកីឡាប៉ុណ្ណោះទេ តែក៏ចង់រួមចំណែកក្នុងការផលិត ជំរុញ អភិវឌ្ឍធនធានមនុស្ស មូលធនមនុស្ស តាមជំនាញវិជ្ជាជីវៈ ពោលគឺរួមចំណែកដើរតួរជារោងចក្រផលិតធនធានមនុស្សសម្រាប់សង្គមកម្ពុជាផងដែរ អ្នកហ្វឹកហាត់ជឺជីតស៊ូមិនត្រឹមតែអាចប្រកួតកីឡាបានល្អ ប៉ុន្តែមានវិន័យ ស្មារតីទទួលខុសត្រូវអាចធ្វើការងារបានជាច្រើនលើសពីវិស័យកីឡាផងដែរ។" នេះបើតាមការរៀបរាប់ពីលោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។

Uploaded image

ទន្ទឹមនឹងនេះ អ្នកជំនាញខាងលើបានថ្លែងក្នុងពិធីបិទកីឡាជឺជីតស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ចក្ខុវិស័យក្នុងបេសកកម្ម និងផែនការអនាគត សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាត្រូវពង្រីកវិសាលភាពនៃការអភិវឌ្ឍស៊ីជម្រៅឱ្យដល់តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដែលផែនការនេះមានការផ្តួចផ្តើម និងសហការជាមួយដៃគូដ៏ពិសេសមួយ។ 


ជុំវិញការពង្រីកវិសាលភាពដល់គ្រឹះស្ថានអប់រំនេះ លោក សំអុន បូរមី លម្អិតបន្ថែមថា ជំហានដំបូង សហព័ន្ធគ្រោងនឹងបញ្ជូនគ្រូបង្វឹកទៅបង្ហាត់នៅតាមសាលារៀននានាក្នុងរាជធានីភ្នំពេញ បន្តដោយខេត្តសៀមរាប និងខេត្តកណ្ដាល មុននឹងចូលដល់ខេត្តផ្សេងៗទៀត។ បន្ទាប់ពីនេះ សហព័ន្ធក៏នឹងជួយបណ្ដុះបណ្ដាលគ្រូអប់រំកាយពីមូលដ្ឋានគ្រឹះកីឡាជឺជីតស៊ូដើម្បីមានសមត្ថភាពបង្ហាត់ដល់សិស្ស។ គ្រូៗណាធ្វើបានល្អ អាចនឹងទទួលបានការឧបត្ថម្ភជ្រោមជ្រែងពីសហព័ន្ធថែមទៀត។ ទន្ទឹមនឹងនេះ កីឡាករកីឡាការិនីជឺជីតស៊ូជាសិស្សានុសិស្សក៏អាចចូលរួមចែករំលែកក្បាច់គុណដល់មិត្តរួមសាលារបស់ខ្លួនដែរ។

Uploaded image

សូមជម្រាបថា ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះមានចំនួនកីឡាករ កីឡការិនីកើនឡើងដល់ ២៣០នាក់មកពី១៨ក្លិប។ កាលពីការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២២ ចំនួនក្លិបមានត្រឹមតែ៧ មានកីឡាករ កីឡាការិនីសរុប ៦៥នាក់ប៉ុណ្ណោះ តែឆ្នាំបន្តបន្ទាប់បន្តកើនឡើងនូវចំនួនកីឡាករ កីឡាការិនី ជាលំដាប់៕

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» ត្រលប់មកវិញយ៉ាងអធិកអធម ដោយបន្ថែមអាយុ និ...

1 សប្តាហ៍មុន

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំនេះមានអ្នកចុះឈ្មោះ១២០០...

2 សប្តាហ៍មុន

កីឡាជាតិ ឆ្នាំ២០២៦ ជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន...

3 សប្តាហ៍មុន

សិក្ខាកាមជាអត្តពលិកជម្រើសជាតិ១៤២រូបទទួលបានការបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងដូប៉ាក្...

3 សប្តាហ៍មុន

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី
  • ព័ត៌មាន
  • អត្តលិកឆ្នើម
  • ព្រឹត្តិការណ៍
  • វីដេអូ
  • បណ្តុំឯកសារ
  • ទំនាក់ទំនង
  • សហព័ន្ធអូឡាំពិក
  • សហព័ន្ធមិនអូឡាំពិក

ទំនាក់ទំនងយើង

អ៊ីមែល: camnoc@online.com.kh

អាសយដ្ឋាន: National Olympic Committee of Cambodia No. 1, Republic of Poland Blvd. (163), Phnom Penh, 120307, Kingdom of Cambodia

អនឡាញសម្រាប់ថ្ងៃនេះ

United States
397
Singapore
75
Germany
51
United Kingdom
28
Brazil
25
Argentina
14
China
12
South Korea
11
France
11
Colombia
10
Hong Kong
9
Vietnam
8
The Netherlands
6
Bangladesh
6
Indonesia
5
Sweden
5
Cambodia
5
Japan
5
South Africa
4
Finland
3
Belgium
3
Morocco
3
Andorra
3
Russia
3
Chile
3
Mexico
3
Israel
2
India
2
Malaysia
2
United Arab Emirates
2
Paraguay
2
Pakistan
2
Spain
2
Venezuela
2
សរុប
746
មើលទង់ជាតិទាំងអស់ ...
© Olympics Cambodia. All rights reserved.
ទំព័រដើម ព័ត៌មាន ព្រឹត្តិការណ៍ សហព័ន្ធជាតិ អំពីស្ថាប័ន